ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ជំរុញពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងឱកាសបុណ្យចូលឆ្នាំ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើរសារអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយប្រជាពលរដ្ឋកម្ពុជា និងបានជំរុញឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ក្នុងសារពិសេសនៅថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី២នេះ សម្ដេចតេជោបានលើកឡើងថា បន្ទាប់ពីខកខានប្រារព្ធរយៈពេល ពីរឆ្នាំ។ នៅឆ្នាំនេះកម្ពុជាបានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរវិញ ដែលសម្ដេចសង្កេតឃើញថាពលរដ្ឋមានការចូលរួមនិងសប្បាយរីករាយជាមួយជាមួយនឹងការអបអរពិធីនេះទេ ដោយបានក្រើនរម្លឹកអំពីបញ្ហានៃជំងឺកូវីដ-១៩ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដើម្បីឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។ 

ក្នុងពេលដែលរដ្ឋាភិបាលបានបង្កើនពីទីតាំងចាក់វ៉ាក់សាំងនៅតាមរមណីយដ្ឋាន និងវត្តអារាមនៅក្នុងពិធីបុណ្យចូលឆ្នាំនេះ សម្ដេចបានស្នើដល់ពលរដ្ឋដែលត្រឡប់ទៅស្រុកកំណើតវិញដែលត្រូវចាក់ជំរុញត្រូវទៅចាក់ដូចជំរុញឲ្យបានច្រើន។ 

សម្ដេចតេជោថា៖ «ដើម្បីអត្រាដូសជំរុញសម្រាប់ប្រជាពលរដ្ឋរបស់យើង មានភាពស៊ាំដើម្បីធានាថាក្រោយចូលឆ្នាំខ្មែរនេះគឺវ៉ាក់សាំងដូសជំរុញរបស់យើងចំនួនច្រើន»។ 

ជាងនេះទៅទៀតសម្ដេចបានជំរុញឲ្យពលរដ្ឋដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ សូមប្រើប្រាស់មធ្យោបាយធ្វើតេស្តរហ័សដោយខ្លួនឯងដើម្បីឱ្យដឹងពីស្ថានភាពសុខភាព និងងាយស្រួលការពារការចម្លងទៅអ្នកដទៃ។ 

ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើង នៅក្នុងអំឡុងពេលនៃពលរដ្ឋចេញដើរកម្សាន្តក្នុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ។ 

សម្ដេចថា៖ «មុនពេលចូលឆ្នាំថ្មីនិងក្នុងពេលចូលឆ្នាំថ្មីនេះយើងឃើញ ថាមានមនុស្សក្រោម ២០នាក់ដែលបានឆ្លងកូវីដ-១៩ ប៉ុន្តែសម្រាប់គ្រោះថ្នាក់ចរាចរណ៍គឺមានចំនួនច្រើនដែលធ្វើឲ្យមានមនុស្សស្លាប់មានចំនួនច្រើន សូមឲ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់លើការការពារខ្លួន»។ 

សម្ដេចបានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការប្រុងប្រយ័ត្ននិងថែរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំផងដែរ។ 

ជាមួយគ្នានេះសម្តេចក៏បានថ្លែងអំណរគុណទៅដល់ ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមថែរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដោយថាការចូលរួមទាំងអស់នេះនឹងធ្វើឲ្យការចូលឆ្នាំថ្មីរបស់កម្ពុជាប្រកបដោយសុវត្ថិភាព៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក