ក្រុមប្រទេស G7 សម្លឹងរកផែនការផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលនៅអ៊ីតាលី | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ | កូរ៉េខាងជើង- រុស្សីលើកសរសើរអំពីទំនាក់ទំនងការទូតរួ​មគ្នា ខណៈលេចឮចចាមរ៉ាមអំពីដំណើរទស្សនកិច្ចរបស់លោកពូទីន | នាយករដ្ឋមន្ត្រីអរគុណដល់ក្រុមអ្នកសាងសង់នៃគម្រោងរំដោះទឹកជំនន់រាជធានីភ្នំពេញ |

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បួងសួងសុំទេវតាឆ្នាំថ្មីផ្ដល់សេចក្ដីសុខដល់ប្រជាជនខ្មែរគ្រប់រូប

ព្រះសីហនុ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ពីភូមិគ្រឹៈលំហែកាយមាត់សមុទ្រ ខេត្តព្រះសីហនុ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នៅព្រឹកថ្ងៃទី១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗទាំងអស់ បានប្រារព្វពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ពីភូមិគ្រឹៈលំហែយកាយមាត់សមុទ្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

នៅមុនការយាងមកដល់ នៃ ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំតុបតែងលំអលំនៅដ្ឋាន រៀបចំតុថ្វាយគ្រឿងដង្វាយទេវតាឆ្នាំថ្មី ដែលរួមមាន ការរៀបចំបាយសី ៩ថ្នាក់ ផ្លែឈើ ភេសជ្ជៈ នំចំណី ទឹកអប់ប្រេងម៉្សៅ ផ្កាភ្ញីទៀនធូប ប្រកបដោយក្បូរក្បាច់រចនា តាមទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អឥតខ្ជោះ ដើម្បីទទួលអំណរសាទរទេវតាឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលយាងមកឃុំគ្រងចក្រវាឡ នៃលោកយើងនេះក្នុងពុទ្ធសករាជ ២៥៦៦ គ្រឹៈសករាជ ២០២២ ដែលមានព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម។ 

បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ គឺជាពិធីបុណ្យមួយ ដែលមានអាយុកាលដ៏យូរលង់ណាស់មក ប្រជាពលរដ្ឋខ្មែរ រួមទាំងប្រទេសជិតខាងមួយចំនួនទៀត ដូចជាប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា បានប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដូចគ្នា ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០-២០២១ កម្ពុជាខកខានក្នុងការប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែការរីករាលដាននៃជំងឺកូវីដ-១៩ យ៉ាងខ្លាំងក្លាបំផុត ក្នុងប្រទេសកម្ពុជា។ 

ក្រោយការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធរបស់ ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនានា ពិសេសការចូលរួមដោយផ្ទាល់ពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប លើការអនុវត្តនិងចូលរួមដោយស្ម័គ្រចិត្តក្នុងការចាក់ស្រោចវ៉ាក់សាំង ចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ កម្ពុជាបានបើកចំហប្រទេសលើគ្រប់វិស័យ ពិសេសបានបើកចំហប្រទេស ក្នុងការដើរលេងកំសាន្ត ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ក្នុងស្នាមញញឹម ភាពសប្បាយរីករាយ សម្លេងសើចក្អាកក្អាយពីគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាច ក្រោមម្លប់សន្តិភាពសម្តេចតេជោ សែន និងក្រោមម្លប់នៃបារមីដ៏ត្រជាក់ នៃអង្គព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា។ 

ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម បានយាងចុះមកឃុំគ្រងចក្រវាឡ នៃលោកយើងនោះ នៅវេលាម៉ោង១០​ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ របស់សម្តេចទាំងទ្វេ បានអញ្ជើញបូជាទៀនធូបទឹកអប់ប្រេងម៉្សៅថ្វាយ និងទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលយាងមកឃុំគ្រងចក្រវាឡ នៃលោកយើងនេះ ក្នុងពុទ្ធសករាជ ២៥៦៦ គ្រឹៈសករាជ ២០២២ ដែលមានព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម ក្នុងទឹកចិត្តជ្រះថ្លា និងមានស្នាមញញឹមប្រកបដោយមោទនភាពជាតិ ក្នុងការដឹកនាំជោគវាសនាអនាគតប្រទេសជាតិ កាន់តែខ្ពង់ខ្ពស់ថែមទៀត ពិសេសការខិតខំជំនៈដោះស្រាយក្នុងកាលៈទេសៈដ៏លំបាក់នៃវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩ និងការផ្ទុះឡើងនូវសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង ដែលបាននិងកំពុងកើតមានឡើង ក្នុងពេលបច្ចុប្បន្ន។ 

សូមបញ្ជាក់ថា ក្នុងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅឆ្នាំថ្មី២០២២នេះ បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការកសាងនិងការពារមាតុភូមិ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ចៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាននិងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាជន



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក