លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រសួងសង្គមកិច្ច ផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ-១៩ រយៈពេល៦ថ្ងៃ

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៨ លើកទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆាំ្ន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៦ (ប្រាំមួយ) ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្អាកក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ មិនប៉ះពាល់ដល់ការទទួលបាននូវអត្ថប្រយោជន៍របស់អ្នកទទួលផលឡើយ។ កម្មវិធីទាំង២ ខាងលើនេះនឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ មូលដ្ឋានសុខាភិបាល និងបញ្ចរបើកប្រាក់ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ តទៅ។

អាស្រ័យដូចនេះ សាធារណជន និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកទទួលផល ទាំងអស់មេត្តាជ្រាប និងបន្តសហការអនុវត្ត ដើម្បីឱ្យកម្មវិធីខាងលើបន្ដដំណើរការដោយរលូន និងទទួលបាន ជោគជ័យតាមផែនការគ្រោងទុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់អន្តរាគមន៍ជំនួយសង្គមដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះដោយមិនទុកប្រជាជនណាម្នាក់ចោល ហើយមិនមានការយកចិត្តទុកដាក់នោះឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក