ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ពីរនាក់បានហើយ! ក្នុងពេលទៅកម្សាន្តខេត្តព្រះសីហនុជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពេលដែលសម្ដេចអញ្ជើញទៅកំសាន្តនៅខេត្តព្រះសីហនុ និងបានថតរូបនៅរូបសំណាក់ «ព្រះថោងនាងនាគ» និងអក្សរ «ខ្មែរអាចធ្វើបាន» ដោយភ្ជាប់នូវពាក្យថា «ពីរនាក់បានហើយ!»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកសម្ដេចដោយភ្ជាប់នឹងរូបថតរវាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថា៖ «ពីរនាក់បានហើយ! នាំភរិយាថតរូបជាមួយរូបសំណាកថ្មីដែលទើបកសាងរួចគឺព្រះថោងនាងនាគនៅមាត់សមុទ្រក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេតែ ថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល»។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ មករា ឆ្នាំ១៩៧៦ ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រហូតមកដល់ពេលនេះគឺមានរយៈពេល ៤៥ឆ្នាំហើយ។

ទោះជាយ៉ាងណាក្ដីស្រលាញ់រវាងសម្ដេចទាំងពីរគឺនៅតែមានដូចដើម។ ជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក