ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយកររដ្ឋមន្ត្រីអំពាវនាវប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាដើម្បីអនុវត្តសិទ្ធិជាម្ចាស់ប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានសិទ្ធិបោះឆ្នោត ឱ្យអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នាដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសរបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ (AKP) បានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោដែលបានលើកឡើងក្នុងសារលិខិតក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វា ស័ក ព.ស.២៥៦៦ ដោយសម្ដេចបានធ្វើការអំពាវនាវ ចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត ហើយដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ នាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ជោគវាសនានៃមាតុភូមិអង្គរដ៏បវរនៃយើង។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៥ ខែមិថុនាខាង មុខនេះមានគណបក្សនយោបាយចំនួន១៧ បានចុះបញ្ជីដាក់បេក្ខជនឈរឈ្មោះ សម្រាប់ប្រកួតប្រជែង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក