BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៨ករណីថ្មី (ឆ្លងថ្មីសហគមន៍១៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ២៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៥,៩៩៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣២,៦៨៩នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,២០៤ករណី(ជាប្រភេទអូមីក្រុង) ៕