ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

វៀតណាមឈរលំដាប់ទី១ ក្នុងចំណោមប្រទេសដាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា

ភ្នំពេញ៖ សាធារណៈសង្គមនិយមវៀតណាម ស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ដែលបានដាក់ទុនវិនិយោគដោយផ្ទាល់ក្នុងកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២១ កន្លងមានជាង ៩កោដដុល្លារសហរដ្ឋអាមេរិក។

ក្នុងជំនួបតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម មិញជីង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ភាគីវៀតណាមបានផ្ញើសារជូនពរឆ្នាំថ្មីជូនដល់ ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រីកម្ពុជា និងប្រជាជនខ្មែរទាំងអស់ក្នុងឱកាសឆ្នាំថ្មីនេះ។

លោកក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ និងប្ដេជ្ញាចូលរួមជាមួយកម្ពុជាក្នុងការរក្សាភាពជាអ្នកជិតខាងល្អ និងពង្រឹងទំនាក់ទំនងជាប្រពៃណី សហប្រតិបត្តិការល្អបន្តទៀត។

ក្នុងជំនួបតាមទូរស័ព្ទនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនាក់នៃប្រទេសទាំងពីរទោះបីជារងផលប៉ះពល់ពីជំងឺកូវីដ-១៩ ក្ដីក៏ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២១ មានទំហំជាង ៩កោដដុល្លារអាមេរិក កើនឡើងប្រមាណ៨០ បើធៀបនឹងឆ្នាំ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ២០២២ បន្តទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖ «សាធារណៈរដ្ឋសង្គមនិយមវៀតណាម បន្តឈរលំដាប់ទី១ ក្នុងចំណោមប្រទេសអាស៊ាន ចំពោះការវិនិយោគដោយផ្ទាល់ក្នុងព្រះរាជាណាចក្រកម្ពុជា»។

ក្នុងជំនួបតាមទូរស័ព្ទនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក ផាម មិញជីង ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជា យុទ្ធសាស្ត្រ ការថែរក្សា និងការពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តជិតខាងល្អជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក្នុងសភាពការណ៍បច្ចុប្បន្ន ពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំ នៃការតភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជាខួបអនុស្សារីយ៍លើកទី ៤៥ឆ្នាំ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បាន ឯកភាពគ្នានូវភាពចាំបាច់ត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវ ជំងឺរាតត្បាតសកលកូវីដ-១៩ តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្ដារសេដ្ឋកិច្ចសង្គម បន្តសហការកសាង ខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ។

កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចំនួន ៥៥ឆ្នាំហើយ (១៩៦៧-២០២២) ក្នុងទំនាក់ទំនងនេះមានទាំងល្អ និងអាក្រក់ជាមួយគ្នា ទោះជាយ៉ាងណាក្រោយការរំដោះប្រទេសចេញពីរបបខ្មែរក្រហម ចំណងទំនាក់ទំនងប្រទេសទាំងពីរបានក្លាយជាចំណងទំនាក់ទំនងសហប្រតិបត្តិការនិងជួយគ្នា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចាត់ទុកគ្នាថាជាមិត្ត ជាបងប្អូន និងអ្នកជិតខាងល្អថែមទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក