ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន អនុម័តឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់​នូវវ៉ាក់សាំង SINOVAC​ លើកុមារ និងមនុស្សវ័យជំទង់អាយុពី ៣-១៧ឆ្នាំ

ចិន​៖ នាយកក្រុមហ៊ុន Sinovac Biotech លោក យិន វៃតុង (Yin Weidong) បាននិយាយប្រាប់ទូរទស្សន៍រដ្ឋចិនកាលពីថ្ងៃសុក្រម្សិលមិញនេះថា ចិនបានអនុម័តប្រើប្រាស់នូវវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ក្នុងករណីបន្ទាន់ (Emergency Use) ទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ។ 

កន្លងមក ចិនបានចុះបញ្ជីការផលិតវ៉ាក់សាំងបង្ការ កូវីដ-១៩ ចំនួនជាង ៧២៣.៥លានដូសរួចទៅហើយ ក្នុងតម្រូវវការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ប្រទេស និងដែនដីជាង ៤៦ផ្សេងទៀត។ យ៉ាងណាមិញ វ៉ាក់សាំងដែលបានផលិត និងប្រើប្រាស់កន្លងមកគឺចាក់បានតែទៅលើមនុស្សពេញវ័យចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។ យ៉ាងណាមិញ ការអនុម័តនេះ លោក Yin បានបន្តបញ្ជាក់ថា ការអនុញ្ញាតឱ្យប្រើប្រាស់លើកុមារ ឬមនុស្សជំទង់នាពេលណានោះ អាស្រ័យលើអាជ្ញាធរសុខាភិបាលផ្ទាល់ជាអ្នកកំណត់។

គួរបញ្ជាក់ថា Sinovac ក៏ជាប្រភេទវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ផងដែរ រួមជាមួយវ៉ាក់សាំងពីរប្រភេទផ្សេងទៀតរួមមាន Sinopharm និង AstraZeneca ប៉ុន្តែមានការផ្តល់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក