ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាមេរិកប្រកាសថានឹងជួយកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ANTONY J. BLINKEN បានលើកឡើងពីការប្ដេជ្ញាបន្តការកសាងទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា បន្តឱ្យរឹងមាំបន្ថែមទៀតដើម្បីជួយកសាងកម្ពុជាមួយពោពេញដោយការរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ។

លោក ANTONY J. BLINKEN លើកឡើងបែបនេះក្នុងសារជូនពរដល់ប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងលិខិតដែលត្រូវផ្សព្វផ្សាយដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីកាបរទេសអាមេរិក ANTONY J. BLINKEN បានលើកឡើងថា៖ «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមគោរពជូនពរដល់ប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងពេលពេលដែលប្រជាជនកម្ពុជាជួបជុំគ្នាដើម្បីអបអរសាទរ យើងត្រូវបានរំលឹកពីវប្បធម៌ដ៏សម្បូរបែបនិងរស់រវើករបស់កម្ពុជា។ យើងមានកិត្តិយសក្នុងការបន្តការកសាងទំនាក់ទំនងវប្បធម៌ដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ហើយយើងទន្ទឹងរង់ចាំការជំរុញទំនាក់ទំនងរបស់យើងបន្ថែមទៀតដើម្បីកសាងប្រទេសកម្ពុជាកាន់តែរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ។ សូមអោយប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អក្នុងឆ្នាំថ្មី»។

ទំនាក់ទំនងកម្ពុជា-អាមេរិក ចាប់ផ្ដើមនៅឆ្នាំ១៩៥០ ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសង្គ្រាមត្រជាក់។ ទំនាក់ទំនងកម្ពុជា-អាមេរិកត្រូវបានគេមើលឃើញថាមានទាំងល្អនិងអាក្រក់ជាមួយគ្នាតាំងពីចាប់ផ្ដើមមក តែទោះជាយ៉ាងណាភាគីទាំងពីរនៅតែមានភាពចាំបាច់ឱ្យគ្នាទៅវិញទៅមក។ ចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ កម្មវិធីជំនួយបរទេសរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសុខាភិបាល ការអប់រំ អភិបាលកិច្ច កំណើនសេដ្ឋកិច្ច និងការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនដែលជួយដល់កម្ពុជាមានទំហំសរុបមានចំនួនជាង ៣៣៨លានដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក