ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជធានី ខេត្តចំនួន៧ កើនឡើងចំនួនអ្នកស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថារាជធានី ខេត្តចំនួន៧ នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងនូវចំនួនអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈមានតែ ៥ខេត្តតែប៉ុណ្ណោះដែលមានការថយចុះនូវចំនួននេះ ស្របពេលកម្ពុជាកំពុងមានការកើនឡើងគ្រោះថ្នាក់ចរាចរណ៍ជាង ១០០ករណីគិតត្រឹមត្រីមាសទី១ឆ្នាំ២០២២ ធៀបទៅនឹងឆ្នាំ២០២១។

ក្នុងឱកាសចូលរួមទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា រាជធានី ខេត្តចំនួន ៧រួមមាន រាជធានីភ្នំពេញ ខេត្តក្រចេះ សៀមរាប ព្រះសីហនុ បាត់ដំបង និងខេត្តកំពត គឺជាខេត្តដែលមានអត្រាកើនឡើងនូវអ្នកស្លាប់និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេនៅក្នុងប្រទេស។

ជាមួយគ្នានេះ ខេត្តចំនួន៥ ត្រូវបានគេចាត់ទុកថាជាខេត្តមានការថយចុះចំនួនអ្នកស្លាប់និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍រួមមាន ខេត្តព្រៃវែង កំពង់ធំ តាកែវ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ខណៈខេត្តបន្ទាយមានជ័យ មណ្ឌលគិរី ខេត្តពោធិសាត់ រតនគិរី ស្ទឹងត្រែង ស្វាយរៀង ត្បូងឃ្មុំ មានអត្រាអ្នកស្លាប់កើនឡើង តែមានអ្នករបួសថយចុះ ឯខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង កណ្ដាល ព្រះវិហារ កែប មានចំនួនអ្នករបួសកើនឡើង។

សម្ដេចបានឲ្យដឹងទៀតថា តាមការសង្កេតជារៀងរាល់ឆ្នាំគឺតែងមានការកើនឡើងនូវគ្រោះថ្នាក់ ជាពិសេសនៅក្នុងឱកាសបុណ្យជាតិសំខាន់ៗដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។

បើតាមសម្ដេចក្រឡាហោម មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុទ្ធសឹងបង្កឡើងដោយកត្តាអ្នកបើកបរ យានយន្តមួយចំនួនមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ។

សម្ដេចបន្តទៀតថា៖ «ការប្រារព្ធសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣នេះ ជាការផ្ញើសារណែនាំរបស់រដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចងចាំថា មានតែការខិតខំយកអស់ស្មារតីគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរនៅលើដងផ្លូវ មានការយោគយល់អធ្យស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ នោះទើបជះផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាព» ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន១០៦លើក ស្មើនឹង១៤% (៨៦៩/៧៦៣លើក) ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤% (៤៩៣/៤៣៣នាក់) និងចំនួនអ្នករបួសកើន១៤៩នាក់ ស្មើនឹង ១៣% (១២៦២/១១១៣នាក់)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក