ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កោះតៃវ៉ាន់ចេញសៀវភៅណែនាំដើម្បីការពារជនស៊ីវិលពីសង្រ្គាមស្របពេលមានការគំរាមកំហែងរបស់ចិន

តៃប៉ិ៖ យោធាតៃវ៉ាន់បានចេញផ្សាយសៀវភៅណែនាំស្តីពីការការពារស៊ីវិលជាលើកដំបូងកាលពីថ្ងៃអង្គារ ដោយផ្តល់ឱ្យពលរដ្ឋនូវការណែនាំអំពីការភៀសខ្លួនឱ្យរស់រានមានជីវិតនៅក្នុងសេណារីយ៉ូសង្រ្គាម ខណៈកោះនេះកំពុងទទួលសម្ពាធរបស់ចិន។

ប្រទេសចិនអះអាងថា ខ្លួនហ៊ានប្រើប្រាស់កម្លាំងដើម្បីនាំតៃវ៉ាន់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយបានបង្កើនសកម្មភាពយោធានៅក្បែរនោះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីជំរុញមិនឱ្យកោះនេះទទួលទាមទារអធិបតេយ្យភាពរបស់ខ្លួន។

សៀវភៅណែនាំរបស់តៃវ៉ាន់រៀបរាប់លម្អិតអំពីរបៀបស្វែងរកទីជំរកគេចពីគ្រាប់បែកតាមរយៈកម្មវិធីស្មាតហ្វូន ការផ្គត់ផ្គង់ទឹក និងអាហារ ក៏ដូចជាការណែនាំសម្រាប់រៀបចំឧបករណ៍ជំនួយសង្គ្រោះបន្ទាន់។

ការរៀបចំផែនការសម្រាប់សៀវភៅណែនាំនេះកំណត់ទុកជាមុន ស្របពេលដែលមានឧទាហរណ៍ស្រាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានជំរុញឱ្យមានការជជែកវែកញែកអំពីផលប៉ះពាល់របស់វាចំពោះតៃវ៉ាន់ ។

លោក Liu Tai-yi មន្ត្រីនៃអង្គភាពចល័តការពារទាំងអស់របស់ក្រសួងបានប្រាប់សន្និសីទសារព័ត៌មានអនឡាញថា៖ «យើងកំពុងផ្តល់ព័ត៌មានអំពីរបៀបដែលប្រជាពលរដ្ឋគួរត្រៀមក្នុងករណីមានសង្រ្គាម និងគ្រោះមហន្តរាយដែលអាចកើតមាន»។

លោកបាននិយាយថា សៀវភៅណែនាំដែលណែនាំដោយស៊ុយអែតនិងជប៉ុន នឹងត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែមជាមួយនឹងព័ត៌មានក្នុងស្រុកដូចជាកន្លែងស្នាក់នៅ មន្ទីរពេទ្យ និងហាងសម្រាប់តម្រូវការប្រចាំថ្ងៃ។

សៀវភៅណែនាំនេះប្រើប្រាស់ផ្ទាំងគំនូរកំប្លែង និងរូបភាពជាមួយនឹងគន្លឹះដើម្បីរស់រានមានជីវិតពីការវាយប្រហារដោយយោធា ដូចជារបៀបបែងចែកស៊ីរ៉ែនវាយលុកតាមអាកាស និងវិធីការពារពីកាំជ្រួច។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្តេជ្ញាម្តងហើយម្តងទៀតក្នុងការការពារកោះនេះ ហើយកំពុងត្រួតពិនិត្យកម្មវិធីទំនើបកម្មទូលំទូលាយដើម្បីធ្វើឱ្យកងកម្លាំងរបស់ខ្លួនកាន់តែចល័ត និងពិបាកវាយប្រហារ។

ក្រៅពីផែនការដែលបានបង្ហាញកាលពីឆ្នាំមុនដើម្បីធ្វើកំណែទម្រង់ការហ្វឹកហាត់សម្រាប់កងកម្លាំងបម្រុង រដ្ឋាភិបាលកំពុងសម្លឹងមើលការបន្តការបំពេញកាតព្វកិច្ចយោធាលើសពីបួនខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក