ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ពូទីន ចេញដំណើរទៅជួបពិភាក្សាជាមួយមេដឹកនាំបេឡារុស្សជុំវិញជម្លោះអ៊ុយក្រែន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់តំបន់ Amur ភាគខាងកើតរុស្ស៊ី កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ដែលរំពឹងថានឹងផ្តោតលើបញ្ហាអ៊ុយក្រែន។

មេដឹកនាំទាំងពីរគ្រោងនឹងធ្វើដំណើរទៅកាន់ Vostochny Cosmodrome ដើម្បីប្រារព្ធទិវា Cosmonautics ប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី ដោយរំលឹកដល់ការហោះហើរអវកាសដំបូងបង្អស់ដែលបានធ្វើឡើងក្នុងឆ្នាំ១៩៦១ ដោយអវកាសយានិកសូវៀតរុស្ស៊ី Yuri Gagarin ។

រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពីទាំងទឹកដីរុស្ស៊ី និងបេឡារុស្ស នៅក្នុងអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស»។

អ៊ុយក្រែនបានប្រឹងតស៊ូវិញ ហើយលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងដែលរៀបចំឡើងដើម្បីបង្ខំរុស្ស៊ីឱ្យដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន។

លោក Lukashenko បានទទួចថាបេឡារុស្ស៊ីត្រូវតែចូលរួមក្នុងការចរចាដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែនហើយបាននិយាយថាប្រទេសបេឡារុសមានភាពអយុត្តិធម៌ បើទោះបីត្រូវបានដាក់ហៅថា អ្នកសមគំនិតឈ្លានពានក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក