ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានសភាជាន់ទាបឥណ្ឌានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា

ភ្នំពេញ៖ ប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងថា ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា (Lok Sabha) លោក Om Birla នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចពញាចក្រី បានស្នើឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ សហការរៀបចំទទួលបដិសណ្ឋារកិច្ច ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់ ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា (Lok Sabha) ដែលមានរយៈពេល ៣ថ្ងៃនេះ។

គួរបញ្ជាក់ដែរថា លោក Om Birla គឺជាអ្នកនយោបាយឥណ្ឌាម្នាក់ ដែលជាប្រធានទី១៧ និងជាប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា Lok Sabha ។ មុនពេលចូលសភា គាត់ត្រូវបានជាប់ឆ្នោតបីដងក្នុងសភារដ្ឋ Rajasthan ហើយបច្ចុប្បន្នគាត់ជាសមាជិករបស់គណបក្ស Bharatiya Janata ឥណ្ឌា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក