ក្រុមប្រទេស G7 សម្លឹងរកផែនការផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលនៅអ៊ីតាលី | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ | កូរ៉េខាងជើង- រុស្សីលើកសរសើរអំពីទំនាក់ទំនងការទូតរួ​មគ្នា ខណៈលេចឮចចាមរ៉ាមអំពីដំណើរទស្សនកិច្ចរបស់លោកពូទីន | នាយករដ្ឋមន្ត្រីអរគុណដល់ក្រុមអ្នកសាងសង់នៃគម្រោងរំដោះទឹកជំនន់រាជធានីភ្នំពេញ |

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ហាក់ថា កងទ័ពខ្លួននឹងវ៉ៃអ៊ុយក្រែនរហូតដល់ការចរចារមានលទ្ធផល

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃចន្ទ ទី១១ ខែមេសា ថារុស្ស៊ីនឹងមិនបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពនោះទេ ពោលគឺបន្តប្រយុទ្ធរហូតដល់កិច្ចព្រមព្រៀងសន្ដិភាពប្រទេសទាំងពីរត្រូវបានចុះហត្ថលេខា។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថាកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនមិនដំណើរការលឿនដូចការចង់បានទេ ហើយបានចោទប្រកាន់លោកខាងលិចថាបានព្យាយាមបង្អាក់ការចរចាដោយបានបង្កើតរឿងថ្មីបន្ថែមមកលើរុស្ស៊ីរួមមានការចោទប្រកាន់រុស្ស៊ីពីឧក្រិដ្ឋកម្មសង្គ្រាមជាដើម។

លោក Lavrov បាននិយាយថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យផ្អាកសកម្មភាពយោធាក្នុងអំឡុងពេលកិច្ចចរចាជុំទីមួយរវាងអ្នកចរចារុស្ស៊ី និងអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ប៉ុន្តែជំហររបស់ទីក្រុងម៉ូស្គូបានផ្លាស់ប្តូរចាប់តាំងពីពេលនោះមក។

លោកថា៖ «បន្ទាប់ពីយើងជឿជាក់ថាអ៊ុយក្រែនមិនមានផែនការតបស្នងចំពោះយើងវិញ យើងបានសម្រេចចិត្តថា ក្នុងអំឡុងពេលជុំបន្ទាប់នៃកិច្ចចរចានឹងមិនមានការផ្អាក (នៅក្នុងសកម្មភាពយោធា) ដរាបណាកិច្ចព្រមព្រៀងចុងក្រោយមិនត្រូវបានឈានដល់ និងចុះហត្ថលេខា»។

លោក Lavrov បញ្ជាក់ថាអ្វីដែលរុស្ស៊ីចង់បានពីសង្គ្រាមនេះគឺសំដៅបញ្ចប់ការពង្រីកដោយមិនប្រុងប្រយ័ត្ន និងការខិតខំដោយខ្ជីខ្ជាក្នុងការត្រួតត្រារបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតដែលស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិកនៅលើឆាកពិភពលោក។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន ក្នុងអ្វីដែលខ្លួនហៅថាជាប្រតិបត្តិការពិសេសមួយដើម្បីធ្វើឱ្យខ្សោយនូវសមត្ថភាពយោធារបស់អ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន និងកម្ចាត់មនុស្សដែលគេហៅថាអ្នកជាតិនិយមដ៏គ្រោះថ្នាក់។

កងកម្លាំងអ៊ុយក្រែនបានបង្កើនការតស៊ូយ៉ាងតឹងរ៉ឹង ហើយលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្ខំឱ្យខ្លួនដកកម្លាំងចេញ។

លោក Lavrov កាលពីសប្តាហ៍មុនបានចោទប្រកាន់ទីក្រុងគៀវ ពីបទបង្ហាញទីក្រុងមូស្គូជាមួយនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាព «មិនអាចទទួលយកបាន» ដែលខុសពីកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឈានដល់ពីមុន។ ទីក្រុងគៀវ បានច្រានចោលការលើកឡើងរបស់លោក Lavrov ដោយថាអ្វីដែលលោក Lavrov លើកឡើងជាកលល្បិចមួយដើម្បីបំផ្លាញអ៊ុយក្រែន ឬបង្វែរការយកចិត្តទុកដាក់ពីការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក