ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងក្នុងអំឡុងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។ ពោលគឺអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១២ ខែមេសានេះ ក្រសួងធនធានទឹកបានអោយដឹងថា នៅថ្ងៃទី១៣ ដល់១៦ ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនិងសីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទម៉ូឌីណាមិច (Thermodynamic)។ ដែលនឹងធ្វើឱ្យមានសីតុណ្ហភាពចន្លោះពី២៤ ដល់៣៧អង្សារសេ។

ក្រសួងក៏បញ្ជាក់ងផងដែរ៖ «ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់»។

ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ស៊ីតណ្ហភាពអតិបរិមានិងភ្លៀងក៏នឹងចុះថមថយបន្តិចវិញ។

ក្រសួងធនធានទឹក និងឧតុនិយមស្នើដល់សាធារណជនជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក