ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាទទួលសំណើរវិសោធនកម្មច្បាប់ស្តីពីការបង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្តទៅពិនិត្យ

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដោយបានអនុម័តទទួលយកសំណើរសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅពិនិត្យពិភាក្សា។

កិច្ចប្រជុំដែលបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ រដ្ឋសភាបានទទួលសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។

សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនគណៈអភិបាល ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

វិសោធនកម្មនេះមានគោលបំណងបង្កើនចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ ទៅចន្លោះពី៥ទៅ៧នាក់ អភិបាលខេត្តនឹងត្រូវបង្កើនចន្លោះពី៧ ដល់១១រូប ខណៈគណៈអភិបាលរាជធានីនឹងត្រូវបង្កើនដល់ ១១រូប។ បើធៀបនឹងមាត្រាចាស់ចំនួននេះបានបង្កើនចន្លោះពី២ ទៅ៣នាក់។

នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សភានៅថ្ងៃនេះ សភាក៏បានទទួលសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារខណ្ឌ មកពិនិត្យនិងសិក្សាផងដែរ។

ថ្លែងបិទក្នុងពីធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របពេលដែលរដ្ឋាភិបាលបានផ្ទេរមុខងារកាន់តែច្រើនទៅរដ្ឋបាលថ្នាក់ក្រោម គឺជាកិច្ចការសំខាន់ដែលនាំឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងការពារហានិភ័យផ្សេងៗ។

សម្ដេចតេជោថ្លែងថា៖ «ក្នុងពេលដែលថ្នាក់មូលដ្ឋានកំពុងទទួលខុសត្រូវយើងឃើញថាថ្នាក់មូលដ្ឋានកំពុងតែខ្វះកម្លាំងដូច្នេះហើយបានជាយើងត្រូវរៀបចំវិសោធនកម្មច្បាប់ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវនៅតាមក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុកផងដែរ»។

បច្ចុប្បន្នក្នុងរាជធានី-ខេត្ត ចំនួន ២៥នៅកម្ពុជាមានគណៈអភិបាលចំនួនសរុប ១៧៥រូប (រាជធានី ខេត្ត នីមួយៗមានគណៈអភិបាលចំនួន ៧រូបស្មើគ្នា) ខណៈក្នុងក្រុង ស្រុក ខណ្ឌ ដែលមានចំនួន ២០៤ មានគណៈអភិបាលចំនួនសរុប ១០២០រូប (ក្រុង ស្រុក ខណ្ឌនីមួយៗមានគណៈអភិបាលចំនួន ៥រូបស្មើៗគ្នា)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក