ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោអំពាវនាវឱ្យឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តនិងជំរុញឱ្យឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ជាមួយកម្ពុជាបន្តបន្ថែមទៀត ខណៈបញ្ហាជំងឺរាតត្បាតកូវីដ-១៩ មានការថមថយ ។

ថ្លែងនៅក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covishield) ចំនួន ២០ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា នៅវិមានសន្តិភាព រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោបានលើកឡើងថា ឥណ្ឌាបានជួយកម្ពុជាតាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌ ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និងការផ្តល់កម្ចីហិរញ្ញប្បទានជាដើម។

សម្ដេចបន្ថែមថា តាមរយៈកិច្ចសហការទាំងនេះបានធ្វើឱ្យមានលទ្ធផលជាវិជ្ជមាននៃទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា បើទោះបីជារងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដោយ។

សម្តេចបានបន្តថា៖ «ក្នុងបរិការណ៍ដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ និងជារួមដោយយើងបានគ្រប់គ្រង់ ស្ថានការណ៍នៃការឆ្លងរាលដាលបានយ៉ាងល្អប្រសើរ។ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពង្រឹងចំណងមិត្តភាព ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតផ្តួចផ្តើម ចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា ពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយ លក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍»។

គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពូជា-ឥណ្ឌា មានទឹកប្រាក់សរុប ២៧៤,២០លានដុល្លារ ដោយការនាំចេញមានតម្លៃ ១១៧,១៧លានដុល្លារ ខណៈការនាំចូលពីប្រទេសឥណ្ឌាឡើងដល់ ១៧០,៣២លានដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក