ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី Le Pen សន្យាថានឹងធ្វើជា «ប្រធានាធិបតីសម្រាប់ពលរដ្ឋបារាំងទាំងអស់គ្នា» ក្នុងពេលឆ្ពោះទៅកាន់តំណែង

បារាំង៖ បេក្ខភាពប្រធានាធិបតីស្តាំនិយមបារាំង Marine Le Pen កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា បានប្តេជ្ញាថានឹងធ្វើជា «ប្រធានាធិបតីសម្រាប់ទាំងអស់គ្នា» ដោយសន្យាថានឹងស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ។

មេដឹកនាំបារាំងដែលកំពុងកាន់អំណាច Emmanuel Macron និងបេក្ខភាពប្រជែងអំណាចលោកស្រី Le Pen កំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី២៤ ខែមេសា។

តាមការព្យាករណ៍ដែលបានបង្ហាញបន្ទាប់ពីការបោះឆ្នោតជុំទីមួយកាលពីថ្ងៃអាទិត្យ បង្ហាញថាលោក Macron ទទួលបានសំឡេងគាំទ្រ ២៨,៥% នៅក្នុងជុំទីមួយ ខណៈដែល Le Pen ឈ្នះ ២៤,២០% នេះបើយោងតាមការប៉ាន់ស្មានដាច់ដោយឡែកពីអ្នកបោះឆ្នោត Ifop, OpinionWay, Elabe និង Ipsos ។ ការប៉ាន់ប្រមាណទាំងនោះដែលត្រូវបានបោះពុម្ពនៅពេលការបោះឆ្នោតបានបញ្ចប់ ជាធម្មតាមានភាពជឿជាក់ខ្លាំងនៅក្នុងប្រទេសបារាំង។

លោកស្រី Le Pen បាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តចេញពីការប្រកាន់បក្សពួកដើម្បីអាចបម្រើមនុស្សគ្រប់គ្នា និងនិយាយទៅកាន់អ្នកដោយផ្ទាល់។ ខ្ញុំនឹងបន្តធ្វើដូច្នេះទៀត។ […] ខ្ញុំនឹងនាំយកសណ្ឋាប់ធ្នាប់ត្រឡប់មកប្រទេសបារាំងវិញក្នុងរយៈពេល ៥ឆ្នាំ ដើម្បីឱ្យបារាំងទទួលបានតំណែងដ៏លេចធ្លោមួយនៅក្នុងសតវត្សទី២១ ដែលជាកន្លែងមួយដែលកំពុងរីកចម្រើន និងពោរពេញដោយឱកាស»។

តើអ្នកណាជាអ្នកកាន់វិមាន Elysee បន្ទាប់? វាអាស្រ័យលើរបៀបដែលអ្នកដែលគាំទ្រលោក Macron និងលោកស្រី Le Pen បានបោះឆ្នោត។ ទោះជាយ៉ាងណាប្រសិនលោកស្រី Le Pen ទទួលជ័យជម្នះនៅថ្ងៃទី២៤ ខែមេសា នឹងបង្កើតឱ្យមានការភ្ញាក់ផ្អើលស្រដៀងគ្នាទៅនឹងការបោះឆ្នោត Brexit របស់ចក្រភពអង់គ្លេសដើម្បីចាកចេញពីសហភាពអឺរ៉ុប (EU) ឬការចូលក្នុងសេតវិមានរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក