ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ម៉ាក្រុង អំពាវនាវឱ្យអ្នកបោះឆ្នោតនាំគ្នាប្រឆាំងនឹងបេក្ខជន Le Pen

បារាំង៖ មេដឹកនាំដែលកំពុងកាន់អំណាចរបស់ប្រទេសបារាំងលោក Emmanuel Macron បានជំរុញឱ្យពលរដ្ឋរារាំងគូប្រជែងស្តាំនិយមរបស់គាត់ Marine Le Pen ពីតំណែងប្រធានាធិបតីនៅពេលដែលអ្នកទាំងពីរឆ្ពោះទៅមុខក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៤ ខែមេសាខាងមុខ។

នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រលោក Macron បាននិយាយថា «គ្មានអ្វីត្រូវបានសម្រេច» ហើយបានសន្យាថាគាត់នឹងធ្វើការដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតទាំងអស់ រួមទាំងអ្នកដែលបានបោះអនុប្បវាទ ឬបោះឆ្នោតឱ្យបេក្ខជននៅខាងស្តាំដៃ និងឆ្វេងនិយមឱ្យបោះឆ្នោតឱ្យគាត់ផងដែរ។

លោកថា៖ «ចំពោះជនជាតិបារាំងទាំងអស់ដែលជ្រើសរើសអនុប្បវាទ ឬបោះឆ្នោតឱ្យក្រុមជ្រុលនិយមទាំងអស់ ដោយសារពួកគេខឹងនឹងវិសមភាពដែលបន្តកើតមាន ភពផែនដីដែលត្រូវបានបំផ្លាញ ភាពអសន្តិសុខប្រចាំថ្ងៃ ការលំបាកក្នុងការរស់នៅសមរម្យទោះបីខំប្រឹងធ្វើការ ឬដោយសារពួកគេមានអារម្មណ៍ថាត្រូវគេទុកចោល។ ខ្ញុំចង់បញ្ចុះបញ្ចូលពួកគេនៅថ្ងៃខាងមុខថា គម្រោងរបស់យើងមានការឆ្លើយតបខ្លាំងជាងបើប្រៀបធៀបទៅនឹងក្រុមជ្រុលនិយម និងបញ្ហាប្រឈមនៃពេលវេលារបស់យើង។ អ្នកអាចពឹងផ្អែកលើខ្ញុំបាន!»

បារាំងបានបញ្ចប់ជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០២២ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខណៈមានបេក្ខជន២រូបកំពុងប្រជែងគ្នាលើតំណែងប្រមុខរដ្ឋកំពូលរបស់ប្រទេសមហាអំណាចមួយនេះគឺប្រធានាធិបតីបច្ចុប្បន្នលោក Emmanuel Macron និងលោកស្រី Marine Le Pen។

ប្រទេសបារាំងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក