ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្ស៊ីព្រមានអាមេរិកនិងសម្ព័ន្ធមិត្តកុំផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

អន្តរជាតិ៖ កាលពីថ្ងៃសៅរ៍រដ្ឋសហព័ន្ធរុស្ស៊ីបានព្រមានដល់សហរដ្ឋអាមេរិក និងលោកខាងលិចឱ្យឈប់បន្តផ្ដល់អាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនបន្តទៀតបើមិនចង់ «ប្រឈមមុខ» ដាក់គ្នាដោយយោធាដោយផ្ទាល់។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsweek ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។

មុនការថ្លែងរបស់ឯកអគ្គរដ្ឋទូតរូបនេះ កាលពីថ្ងៃសៅរ៍នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានប្តេជ្ញាផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងយោធាបន្ថែមទៀតដល់ក្រុងគៀវបន្ថែមទៀត បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។

រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីថ្ងៃពុធបានបើកកិច្ចប្រជុំនៅទីក្រុងព្រុចសែល ស្តីពីការបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តមួយចំនួនកំពុងផ្តល់អាវុធធុនធ្ងន់កម្រិតខ្ពស់សម្រាប់អ៊ុយក្រែនរួចហើយ ហើយថាលោករំពឹងថារដ្ឋមន្ត្រីការបរទេសផ្សេងៗនឹងធ្វើការប្តេជ្ញាចិត្តបន្ថែមទៀតអំពីរបៀបដែលណាតូអាចគាំទ្រអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ១00 លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធប្រឆាំងពាសដែកផងដែរ។

អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបាញ់ផ្លោងក្នុងទ្រង់ទ្រាយធំ នៅក្រុង Kharkov នៅតែបន្តកើតមាន ដោយបន្ថែមថាកងទ័ពរុស្ស៊ីក៏កំពុងរួមបញ្ចូលគ្នានូវកងពលថ្មើរជើង និងរថពាសដែក ដើម្បីពង្រឹងប្រតិបត្តិការនៅក្នុងទីក្រុង Donetsk និង Lugansk ។

រដ្ឋាភិបាលរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានបង្កើនមូលនិធិបំរុងរបស់ខ្លួនចំនួន ២៧៣ពាន់លានរូប្លែដែលស្មើនឹង ៣,៤ពាន់លានដុល្លារអាមេរិក ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចនៅពេលប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីខាងក្រៅ។

រដ្ឋាភិបាលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រភពចំណូលបំផុតរបស់រុស្ស៊ីក្នុងលុយបំរុងនេះគឺជាចំណូលបន្ថែមពីប្រេង និងឧស្ម័នដែលបានទទួលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក