លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

វត្តអារាមទូទាំងខេត្តបន្ទាយមានជ័យ កំពុងរៀបចំតុបតែងទទួលទេវតាឆ្នាំថ្មី

បន្ទាយមានជ័យ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស២០២២ ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ស្របគ្នានេះគេសង្កេតឃើញនៅតាមទីតាំងវត្តអារាមមួយចំនួននៅខេត្តបន្ទាយមានជ័យ កំពុងមានការរៀបចំតុបតែងដោយមានការរចនាលម្អផ្សេងៗ ដើម្បីទទួលទេវតាឆ្នាំថ្មី។

ភ្នាក់ងារ EAC News បានចូលទៅក្នុងវត្តរាជនិវេសនារាមព្រះពន្លា ស្ថិតនៅក្នុងភូមិព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃើញថាកំពុងតែរៀបចំតុបតែងលម្អទៅដោយភ្លើងពណ័ ការរចនា លម្អផ្សេងៗប្រកបដោយភាពទាក់ទាញ។

តាមការបញ្ជាក់ឱ្យដឹងពីព្រះគ្រូចៅអធិការវត្តព្រះពន្លាព្រះនាម យឿន សាមឿន មានថេរដីកាថា បន្ទាប់ពីមានការអាកខានរយៈពេល២ឆ្នាំដោយសារជំងឺកូវីដ-១៩ ទីវត្តអារាមត្រូវបានផ្អាកការជួបជុំពិធីបុណ្យបែបសាសនា ក្នុងន័យការពារពីការចម្លងជំងឺកូវីដ-១៩។ តែនៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល សម្រេចបើកប្រទេស និងបើកឱ្យមានកម្មវិធីចូលឆ្នាំ វត្តព្រះពន្លា ក៏មានការរៀបចំអបអរសាទរទទួលទេវតាឆ្នាំថ្មីដោយមានការរៀបចំលេងល្បែងកំសាន្តប្រជាប្រិយ៍ផ្សេងៗ ក្នុងនោក៏មានការសម្តែងល្ខោនបាក់ជូនបងប្អូនពលរដ្ឋទស្សនានៅថ្ងៃបុណ្យចូលឆ្នាំផងដែរ។

ស្របពេលដែលជំងឺកូវីដ-១៩ មិនទាន់មានការរលាយបាត់ពីកម្ពុជាព្រះគ្រូចៅធិការវត្ត ក៏បានអំពាវនាវដល់ពលរដ្ឋដែលមកលេងកំសាន្តថ្ងៃចូលឆ្នាំត្រូវអនុតាមវិធានការសុខាភិបាលក៏ដូចជាវិធានការរាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

បើតាមកបញ្ជាក់ពីក្រុមការងាររៀបចំសង្ក្រាន្តថ្នាក់ខេត្តបន្ទាយមានជ័យ នៅទីតាំងសួនមានជ័យកណ្តាលក្រុងសិរីសោភ័ណក៏មានការតុបតែង ភ្លើងពណ៌ ពេលថ្ងៃបុណ្យចូលឆ្នាំ ក៏មានការរៀបចំលេងល្បែងប្រជាប្រីយ៍ ក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក