ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមកសាងខឿនការពារជាតិ និងសន្ដិភាព

បន្ទាយជ័យ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា សន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជារីកមុខមាត់ ទទួលបានការអភិវឌ្ឍរីកចម្រើន ដែលអនុញ្ញាតដល់ពលរដ្ឋអាចប្រកបរបរ ទទួលបានជីវភាពល្អ និងមានឱកាសធ្វើបុណ្យទានដោយសេរី។

ថ្លែងនៅក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី២ជាន់ និងសមិទ្ធផលនានា ក្នុងវត្តទក្ខិណគង្គារាម (វត្តអញ្ចាញ) ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ក្នុងរយៈពេល ជិត៤០ឆ្នាំមកនេះកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនជាខ្លាំង ក្រោមដំបូលសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន។

លោកក៏បានថ្លែងរម្លឹកពីរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលគ្រប់វិស័យនិងហេដ្ឋារចនាសម្ព័ន្ធសង្គមពិសេសសាលារៀន វត្តអារាមត្រូវបានបំផ្លាញ។

លោកថា៖ «ក្រោយថ្ងៃ៧ មករា ១៩៧៩ ជិវិតមនុស្សត្រូវបានសង្រ្គោះ ហេដ្ឋារចនាសម្ព័ន្ធ សង្គមត្រូវបានស្តារឡើងវិញដោយផ្តើមចេញពីចំណុចសូន្យរហូតដល់បានសន្តិភាពរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារមានឱកាសជួបប្រជុំគ្នាធ្វើបុណ្យទាន កសាងវត្តអារាម សាលារៀន ដែលជាផ្លែផ្កានៃសុខសន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះ ដឹកនាំដោយសម្តេចតេជោហ៊ុន សែន»។

ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដើម្បីបន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ ការពារសន្តិភាព ការពារអធិតេយ្យ បូរណភាពដែនដី ចូលរួមរក្សាស្ថេរភាពនយោបាយ ការអភិវឌ្ឍសង្គម និងសុខដុមនីយកម្មនៅកម្ពុជាបន្តទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក