ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។
កិត្តិឧទ្ទេសបណ្ឌិត អាចមានន័យជារួមថា បណ្ឌិតឬអ្នកប្រាជ្ញដែលពូកែខាងនិយាយពន្យល់ប្រកបដោយកិត្តិយស។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រៅពីលោក ព្រហ្ម ម៉ាញ ដែលមានងារជា «កិត្តិឧទ្ទេសបណ្ឌិត» ក្នុងនោះសម្តេចកិត្តិឧទ្ទេសបណ្ឌិតសង្ឃរាជ ទេព វង្ស និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ក៏ទទួលបានគោរមងារនេះផងដែរ៕