ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

១០ឆ្នាំនៃការកាន់អំណាច ជោគជ័យធំបំផុតរបស់លោក គីម ជុងអ៊ុន គឺកម្មវិធីអាវុធនុយក្លេអ៊ែ

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបង្ហាញរូបភាពថ្មីរបស់មេដឹកនាំរដ្ឋ គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិមួយកាលពីថ្ងៃអាទិត្យ (១០ មេសា) ដើម្បីរំលឹកខួប១០ឆ្នាំនៃការគ្រប់គ្រងរបស់លោក គីម ដែលជាផ្នែកនៃព្រឹត្តិការណ៍ដែលរំពឹងថានឹងធ្វើឡើងក្នុងមួយសប្តាហ៍ដើម្បីបង្ហាញពីអំណាចរបស់របបនេះ។

នៅក្នុងសុន្ទរកថាមួយក្នុងអំឡុងពេលកិច្ចប្រជុំនេះ លោក Choe Ryong Hae សមាជិកនៃគណៈប្រធានការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល WPK និងជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូបក្រោមការដឹកនាំរបស់លោក Kim បាននិយាយថា មេដឹកនាំកូរ៉េខាងជើង «ទីបំផុតបានសម្រេចគោលដៅជាប្រវត្តិសាស្ត្រនៃការបញ្ចប់កម្មវិធីថាមពលនុយក្លេអ៊ែររដ្ឋ»។

លោក គីម បានឡើងកាន់អំណាច បន្ទាប់ពីឪពុករបស់លោក គីម ជុងអ៊ីល បានទទួលមរណភាពក្នុងខែធ្នូ ឆ្នាំ ២០១១។ ថ្ងៃចន្ទ (១១ មេសា) គឺជាខួប១០ឆ្នាំ ចាប់តាំងពីលោក គីម ត្រូវបានជាប់ឆ្នោតជាកំពូលគណបក្ស និងជាមេដឹកនាំរដ្ឋ។ នៅក្នុងការអនុវត្តជាក់ស្តែង មានបេក្ខជនតែម្នាក់គត់លេចឡើងនៅលើសន្លឹកឆ្នោតនីមួយៗនៅក្នុងការបោះឆ្នោតកូរ៉េខាងជើង ហើយគ្រួសារគីមបានគ្រប់គ្រងប្រទេសជាយូរមកហើយ។

ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនប្រាំមួយ ចាប់តាំងពីឆ្នាំ២០០៦ ដែលក្នុងនោះលោក គីម ជុងអ៊ុន បាញ់៤ដង ពោលគឺច្រើនដងជាងឪពុកលោកទៀត។ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលផ្លោងចំនួនពីរកាលពីថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី៤ ខែមីនា ដែលពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីមួយដែលប្រទេសកំពុងអភិវឌ្ឍហើយខណៈដែលខ្លួនបានធ្វើតេស្តគ្រាប់ផ្លោងអន្តរទ្វីបពេញលេញ លើកទីមួយចាប់តាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក