ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ជូនពរប្រធានព្រឹទ្ធសភាក្នុងឱកាសពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតមួយច្បាប់ជូនប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយថាព្រឹទ្ធសភាក្រោមការដឹកនាំរបស់សម្ដេចបានសម្រេចនូវស្នាដៃធំធេងជាច្រើន និងជូនពរក្នុងឱកាសឆ្នាំថ្មីសូមសម្ដេចទទួលសម្រេចបានការងារថ្មីជាច្រើនថែមទៀត។

ក្នុងសារលិខិតជូនពរចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «តាមនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេសនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមាចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់យ៉ាងចំពោះ សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមបានសមប្រកបទៅដោយបញ្ញាញាណភ្លឺថ្លាកាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរតរៀងទៅ ដើម្បីដឹកនាំព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញាត្តិនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃធំធេងថ្មីៗជាច្រើនថែមទៀតសំដៅបន្តចូលរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងពង្រឹងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតតរៀងទៅ»។

សម្ដេចតេជោ បានបូងសួងដល់គុណបុណ្យវត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ជួយអភិបាលប្រោះព្រំនូវពរជ័យចំពោះសម្ដេចវិបុលសេនាភក្ដី និងភរិយា ព្រមទាំងក្រុមគ្រួសារ សមប្រកបដោយពុទ្ធពរដ៏ប្រសើថ្លៃថ្លាគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក