ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ សម្ដែងនូវការពេញចិត្តចំពោះការដឹកនាំរដ្ឋសភារបស់សម្ដេចពញាចក្រី

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតមួយច្បាប់ជូនប្រធានរដ្ឋសភាសម្ដេចពញាចក្រីហេង សំរិន ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយថារដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចពញាចក្រីបានសម្រេចនូវស្នាដៃធំធេងជាច្រើន និងជូនពរក្នុងឱកាសឆ្នាំថ្មីសូមសម្ដេចទទួលសម្រេចបានការងារថ្មីជាច្រើនថែមទៀត។

ក្នុងសារលិខិតជូនពរចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «តាមនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេសនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមាចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់យ៉ាងចំពោះ សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្វិសុទ្ធវង្សា សូមបានសមប្រកបទៅដោយបញ្ញាញាណភ្លឺថ្លាកាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរតរៀងទៅ ដើម្បីដឹកនាំរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញាត្តិនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃធំធេងថ្មីៗជាច្រើនថែមទៀតសំដៅបន្តចូលរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងពង្រឹងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតតរៀងទៅ»។

សម្ដេចតេជោ បានបូងសួងដល់គុណបុណ្យវត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ជួយអភិបាលប្រោះព្រំនូវពរជ័យចំពោះសម្ដេចពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា និងក្រុមគ្រួសារ សមប្រកបដោយពុទ្ធពរដ៏ប្រសើថ្លៃថ្លាគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក