ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរជូន សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរដល់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២២ ខាងមុខនេះ។
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណ៏ជាតិខ្មែរ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សូមសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌និងកតវទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត និង សូមចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហា សេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីដឹកនាំអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា សម្រេចបាននូវស្នាដៃធំធេងថ្មីៗច្រើនថែមទៀតសំដៅលើកកម្ពស់កិត្យានុភាព ជាតិ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងបន្តថែរក្សាសុខ សន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសការទប់ស្កាត់និងគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ដ៏កាច សាហាវ ការស្វែងរកវ៉ាក់សាំងនិងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេស ការបន្សំប្រជាជនជាមួយនឹង ការរស់នៅក្នុងគន្លងថ្មី ការប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងបើកវិស័យទេសចរណ៍ឡើងវិញ ការធ្វើជាម្ចាស់ ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការបញ្ចៀសបាននូវហានិភ័យ សង្គមដែលបង្កឡើងដោយវិបត្តិជំងឺកូរីដ ១៩ គឺសុទ្ធតែជាសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការដឹកនាំប្រកបដោយ គតិបណ្ឌិត និងគួរជាទីមោទនៈបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលកន្លងទៅ។
ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី បុណ្យបារមីដែលថែរក្សាប្រាង្គប្រាសាទ អង្គរ ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សា ការពារអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបទៅដោយពុទ្ធពរ និង ពរដ៏ប្រសើរថ្លៃថ្លាទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕