ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សាំងបន្តចុះថ្លៃ ២០០រៀលទៀតរហូតដល់ថ្ងៃទី២០ ខែមេសា

ភ្នំពេញ៖ តម្លៃប្រេងឥន្ទនៈសម្រាប់ដាក់លក់នៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមេសា មានតម្លៃ ៥ ០៥០រៀល សម្រាប់សាំងធម្មតា និង៥ ១០០រៀលសម្រាប់ប្រេងម៉ាស៊ូត ដែលចុះចំនួន ២០០រៀលបើធៀបនឹងតម្លៃមុន។

យោងតាមការជូនដំណឹងចុះថ្ងៃទី១១ ខែមេសា ក្រសួងពាណិជ្ជកម្មពាណិជ្ជកម្មឱ្យដឹងថានេះជាការធ្លាក់ថ្លៃជាលើកទី២បន្ទាប់ពីឡើងជាបន្តបន្ទាប់ពីខែមករា ឆ្នាំ២០២២នេះមក។

បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើឱ្យប៉ះពាល់តម្លៃប្រេងសាំងក្នុងពិភពលោកជាខ្លាំង ខណៈដែលរុស្ស៊ីដែលជាប្រភពថាមពលពិភពលោកមួយត្រូវរងទណ្ឌកម្មជាបន្តបន្ទាប់ក្រោយពីខ្លួនលុកលុយចូលអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងពាណិជ្ជកម្មឲ្យពិភាក្សាជាមួយនឹងក្រុមហ៊ុនឯកជនដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្រ ដោយថាសភាពការណ៍អន្តរជាតិមានការវិវត្តស្មុគស្មាញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក