៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្វាយលិខិតថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦-គ.ស.២០២២ ខាងមុខនេះ នូវសព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការថ្វាយចំពោះព្រះមហាក្សត្រ សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាព្រះម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើងរុងរឿងដល់មាតុភូមិអង្គរជាទីស្នេហា និងប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិនបានសម្ដែងនូវការថ្វាយនូវកតញ្ញុតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណា ទីគុណ និងព្រះព្រហ្មវិហារធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះអង្គ ជាពិសេសទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធសព្វ ព្រះរាជហឫទ័យប្រោសព្រះរាជប្រទាននូវព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ចូលរួមលើកកម្ពស់វិស័យព្រះ ពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព ជីវភាពរស់នៅ និងជួយសង្គ្រោះអាយុជីវិត ប្រជារាស្ត្រពីជំងឺកូរីដ-១៩លាក់មុខ កាចសាហាវ និងបំប្លែងខ្លួនឥតឈប់ឈរនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណ៏ទេវី ព្រមទាំងបុណ្យបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាការពារអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យ គ្រប់ប្រការថ្វាយចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកប ដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា និងសូមសមប្រកបដោយព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក