កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

សម្ដេចតេជោស្នើឡាវឱ្យបង្កើនពាណិជ្ជកម្មតាមព្រំដែនក្រោយដកកាតាព្វកិច្ចពាក់ម៉ាសនៅខេត្តចំនួន៣ជាប់ព្រំដែនឡាវ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋាភិបាលឡាវតាមរយៈឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជាលោក បួកែវ ភុំវង់សាយ ឱ្យបង្កើនទំនាក់ទំនងពាណិជ្ជកម្មតាមព្រំដែនឱ្យខ្លាំងក្លាឡើងវិញក្រោយសម្ដេចសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅខេត្តចំនួន៤ ក្នុងនោះមានខេត្ត៣ជាប់ព្រំដែនឡាវគឺ រតនៈគិរី ស្ទឹងត្រែង និងព្រះវិហារ។

ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឡាវថ្មីលោក បួកែវ ភុំវង់សាយ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលមានជាប្រវត្តិសាស្ត្រជាយូរមកហើយ ដោយជំរុញឱ្យបង្កើនទំនាក់ទំនងនេះបន្ថែមទៀត។

ក្នុងពេលជាមួយគ្នានោះសម្ដេចក៏ជំរុញដល់ប្រទេសឡាវឱ្យបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាផងដែរ ជាពិសេសតាមបណ្ដាខេត្តជាប់ព្រំដែនដោយសារ ខេត្តកម្ពុជាដែលជាប់ព្រំដែនឡាវស្ទើរតែគ្មានករណីឆ្លងរាលដាលនៃជំងឹកូវីដ-១៩នោះទេ ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្ម។

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបថា៖ «សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ភុំវង់សាយ ពីការអនុញ្ញាតឱ្យមានជម្រើសមិនប្រើម៉ាស់នោះគឺខេត្តបីនៅជាប់ព្រំប្រទល់ឡាវមានភាពល្អប្រសើរឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងន័យនេះសម្ដេចតេជោបានស្នើសុំឱ្យឯកឧត្តមភុំវង់សាយ ជំរុញសកម្មភាពសេដ្ឋកិច្ចតាមព្រំដែននិងជំរុញពិនិត្យមើលពាណិជ្ជកម្មតាមសក្ដានុពលផ្សេងទៀតដែលអាចធ្វើបានក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩នេះ» ។

ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ បានហក់ឡើងពីជាង១០លានដុល្លារក្នុងឆ្នាំ២០១៩ មកជាង១០០លានដុល្លារក្នុងឆ្នាំ២០២០។

ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាលោក បួកែវ ភុំវង់សាយ បានគោរពអរគុណសម្ដេចតេជោ និងប្រជាជនកម្ពុជាដែលបានផ្ដល់និងជួយដល់រដ្ឋាភិបាលឡាវជួយដល់ប្រទេសលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កាលពីកន្លងទៅ។ លោកបានប្ដេជ្ញាថាក្នុងបេសកម្មជាអ្នកការទូតឡាវនៅកម្ពុជាលោកនឹងប្រឹងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាទៅមុខ។

កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ក្នុងសារសំឡេងពិសេសនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកកាតព្វកិច្ចពាក់ម៉ាស់នៅ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយទុកលទ្ធភាពឱ្យពលរដ្ឋដែលរស់នៅ និងចូលទៅលេងជាអ្នកសម្រេចពាក់ម៉ាស់ឬមិនពាក់ម៉ាសដោយខ្លួនឯង។ សម្ដេចថា នេះមិនមែនជាការយកជីវិតប្រជាជនទៅសាកល្បងទេ ក៏ប៉ុន្តែចង់ដឹងអំពីភាពធន់សហគមន៍របស់កម្ពុជាក្រោយជោគជ័យក្នុងយុទ្ធនការចាក់វ៉ាក់សាំង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក