ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៨លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៨៤៥,៣០៤នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៤,០៩៣,១៥១នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន ៨,០៤៧,១៥០នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើកទីបួនចំនួន ១,២១២,៧១២នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ​ ថ្ងៃអាទិត្យ ទី១០ ខែមេសា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០២,៧២% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ១០០,១៧% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន​​​​​​ ១០៧,៨៤% និងកុមារ៥ឆ្នាំសម្រេចបាន​ ១២៤,៤៤% និងកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំបាន ៥២,១០%។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៧២២,៨៨៥ដូស ខណៈចាក់លើកទី២អស់ ៣,៥៧០,៣៣៨ដូស ចាក់លើកទី៣អស់ ១៧០,៣៦២ដូស និងចាក់លើកទី៤អស់ ៥,៨២១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៧៨៦ដូស ចាក់លើកទី៣អស់ ៩៦៥,៣៥៦ដូស និងចាក់លើកទី៤អស់ ៦,៨៨១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,១៤៥,៥៩៥ដូស ខណៈចាក់លើកទី២អស់ ៤,៩៦៩,៤៣៥ដូស​​​​ លើកទី៣អស់ ៣,២៣១,៨៨២ដូស និងចាក់លើកទី៤អស់ ២៣,៦៧២ដូស។ វ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ៣២០,៦៣៩ដូស និងចាក់លើកទី៤អស់ ១១៦ដូស។ វ៉ាកសាំងម៉ាក Moderna បានចាក់លើកទី៣ សរុបចំនួន ២១៥,៩៧៧ដូស និងចាក់លើកទី៤អស់ ១៣៤,១៦០ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Netherlands) បានចាក់លើកទី៣ ២៦៨,២៩៥ដូស និងចាក់លើកទី៤អស់ ១៥,៥៩៦ដូស។ វ៉ាកសាំងម៉ាក Pfizer បានចាក់លើកទី៣ ១៧,៨០០ដូស និងចាក់លើកទី៤ សរុបចំនួន ៩៣៩,៩៧១ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Poland) បានចាក់លើកទី៣ ២៤០,០៤៥ដូស និងចាក់លើកទី៤អស់ ៥៣,២៣៣ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Hungary) បានចាក់លើកទី៣ ១០០,១៩២ដូស និងចាក់លើកទី៤អស់ ៣៣,២៦២ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក