ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញបន្ថែមទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តចំនួន ២៣

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចបង្កើនទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តចំនួន ២៣ នៅអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត ទីតាំងចាក់វ៉ាក់សាំងនៅក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមេសា។

ប្រជាពលរដ្ឋដែលអញ្ជើញ និងនាំបុត្រធីតារបស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមភ្ជាប់មកជាមួយនូវឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតា-អាណាព្យាបាល (សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន) និង ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សម្រាប់ ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ និងដូសទី៤)។

ការរៀបចំបន្ថែមទីតាំងចាក់វ៉ាក់សាំងនេះគឺដោយយោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងពីខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែមេសា បានបញ្ជាដល់ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធឱ្យបន្ថែមទៅតាំងចាក់វ៉ាក់សាំងនៅតាមទីកម្សាន្តនានា ដើម្បីសម្រួលដល់ពលរដ្ឋដែលធ្វើដំណើរកម្សាន្តអាចទទួលបានទាំងការកម្សាន្តនិងវ៉ាក់សាំងការពារក្នុងពេលជាមួយគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក