ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រី អ៉ិត សំហេង៖ សមរភូមិមុខ និងសមរភូមិក្រោយមិនអាចកាត់ផ្ដាច់ពីគ្នាបាននោះទេ

ព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានលើកឡើងថា ការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខគឺមានភាពចាំបាច់ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញពីសាមគ្គីជាតិខ្មែរ។

លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពេលចុះដឹកនាំប្រតិភូក្រសួងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ចុះសួរសុខទុក្ខ នឹងនាំយកអំណោយមកចែកជូន ដល់នាយទាហាន នឹងពលទាហាន សំរាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារបូរណះភាពទឹកដីនៅទឹសទី១ ប្រាសាទព្រះវិហារ។

ក្នុងឱកាសចែកអំណាយនោះលោករដ្ឋមន្ត្រីបានលើកឡើងថា ដោយកោតសរសើរចំពោះនាយទាហាន នឹងពលទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានលះបង់ក្នុងបុព្វហេតុការពារបូរណះភាពទឹកដី ការពារដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់។

លោកថា សមរភូមិមុខនឹងសមភូមិក្រោយគឺយើងមិនអាចកាត់ផ្តាច់បានត្រូវតែឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ជាពិសេសសម្ព័ន្ធភាពរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយកងកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារបូរណះភាពទឹកដីនៅទិសទី១ ប្រាសាទព្រះវិហារ ដែលក្រសួងយកចិត្តទុក្ខដាក់ជារៀងរាល់ឆ្នាំមិនថាចូលឆ្នាំ ឬបុណ្យភ្ជំនោះឡើយ លោកតែងតែចុះសួរសុខទុក្ខជារៀងរាលឆ្នាំ។

មេបញ្ជារការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានថ្លែងអំណរគុណចំពោះរដ្ឋមន្រ្តីក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចុះសួរសុខទុក នឹងនាំយកអំណោយមកចែកជូនដល់កម្លាំងដែលកំពុងឈរជើងការពារបន្ទាត់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

គ្រឿងឧបភោគបរិភោគមួយចំនួនធំនឹងថវិកា ៤០លានរៀលសំរាប់ការសាងសង់អគារសាលប្រជុំថ្មី ដោយឡែកមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ទទួលបានថវិកា ១លានរៀល មេបញ្ជាការរង កងពលតូច ក្នុង១នាក់ ទទួលបានថវិកាម្នាក់ ១៥ម៉ឺនរៀល នាយរងសេនាធិការកងពលតូច១អ្នកទទួលបានថវិកា ១៥ម៉ឺនរៀល មេបញ្ជាការវរៈសេនាតូច ១អ្នកទទួលបានថវិការ៊ ៤០ម៉ឺនរៀល មេបញ្ជាការរងវរៈសេនាតូចក្នុងម្នាក់ទទួលបានថវិកា ១៥ម៉ឺនរៀល យុទ្ធជនក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក