ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

CDC អនុម័តគម្រោងវិនិយោគធំពីរ

ភ្នំពេញ : ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រុបប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគថ្មីចំនួន២ នៅក្នុងព្រះរាជាណាចក្រដែលមានទឹកប្រាក់សរុប១០,៦លានដុល្លារ។

គណៈកម្មាធិការវិនិយោគនៃក្រុបប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសនៅព្រឹកថ្ងៃនេះថា វិញ្ញាបនប័ត្រចុះបញ្ជីចុងក្រោយត្រូវបានអនុម័តសម្រាប់គម្រោងទាំងពីរនេះមានន័យថា ពួកគេអាចចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាហើយ។ នៅពេលដែលគម្រោងវិនិយោគបង្កើតឡើង ពួកគេនឹងអាចបង្កើតការងារថ្មីបានយ៉ាងហោចណាស់ជិត ១០០០ នៅក្នុងផ្នែកវេចខ្ចប់និងសម្លៀកបំពាក់។

ក្រុមហ៊ុន IMPAK  (CAMBODIA) CO., LTD គ្រោងនឹងសាងសង់រោងចក្រផលិត នៅក្នុងភូមិដំណាក់ ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងចក្រផលិតវ៉ាលី និងកាបូបសម្រាប់ទីផ្សារនាំចេញ វាមានទុនវិនិយោគប្រមាណ ៥លានដុល្លារហើយនឹងបង្កើតការងារបានជាង ៦០៣កន្លែង។

ការវិនិយោគផ្សេងទៀតដែលត្រូវបានអនុម័តនៅថ្ងៃនេះគឺ WING CHEN PACKAGING CO., LTD សម្រាប់រោងចក្រផលិត ក្រដាសកាតុង ធ្វើកេស ថង់ក្រដាស់ ប្រអប់ក្រដាស និងបោះពុម្ព ត្រូវបានសាងសង់នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការវិនិយោគរបស់ខ្លួនប្រមាណ ៥.៦ លានដុល្លារ នឹងអាចបង្កើតបានការងារថ្មីជិត ២៣៧ កន្លែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក