ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាស៊ានគាំទ្រ UN ក្នុងការស៊ើបអង្កេតលើករណីសម្លាប់ជនស៊ីវិលនៅទីក្រុងប៊ូឆា ប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការរួមមួយ ប្រកាសគាំទ្រលើការអំពាវនាវរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិឱ្យមានការស៊ើបអង្កេតឯករាជ្យលើរាល់អំពើឃោរឃៅគំរាមកំហែងដល់ជនស៊ីវិលស្លូតត្រង់ រួមទាំងនៅក្នុងទីក្រុង Bucha ដើម្បីជៀសវាងការកើតឡើងម្តងទៀតនិងដើម្បីភាពយុត្តិធម៌។

សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចូលរួមរំលែកទុក្ខដល់ប្រជាជនអ៊ុយក្រែនចំពោះការសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន និងបានអំពាវនាវជាថ្មីឱ្យមានការខិតខំប្រឹងប្រែងពីគ្រប់ភាគី និងភាគីសហគមន៍អន្តរជាតិដើម្បីបញ្ឈប់ភាពតានតឹងនៃការប្រយុទ្ធគ្នាដែលថា «ជម្លោះគ្មាននាំមកនូវអ្វីក្រៅពីការបន្តការបង្ហូរឈាមឡើយ»។

ក្នុងលិខិតនោះរដ្ឋមន្ត្រីការបរទេសអាស៊ានលើកឡើងថា៖ «យើងកាន់ទុក្ខជាមួយគ្រួសារដែលបានស្លាប់បាត់បង់ជីវិត ដែលពួកគេបាត់បង់មនុស្សជាទីស្រឡាញ់ឮនៅក្នុងជម្លោះនេះ»។

អាស៊ានក៏បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការបន្តនៃកិច្ចសន្ទនានយោបាយ ដែលនឹងនាំទៅដល់សន្តិភាពប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែន។

អ៊ុយក្រែនបានឱ្យដឹងថា ពេលនេះខ្លួនកំពុងស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមានដោយរុស្ស៊ី បន្ទាប់ពីបានរកឃើញសាកសពរាប់រយ ដែលខ្លះត្រូវបានចង និងបាញ់សម្លាប់ ពាសពេញទីប្រជុំជននានាក្បែរទីក្រុងគៀវ បន្ទាប់ពីរុស្ស៉ីដកខ្លួនចេញ ខណៈក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថារូបថត និងវីដេអូទាំងអស់ដែលត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរអ៊ុយក្រែនដែលចោទប្រកាន់ថា «ឧក្រិដ្ឋកម្ម» ដោយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុង Bucha គឺជា «ការបង្កហេតុ» ហើយគ្មានអ្នកស្រុក Bucha ណាម្នាក់ទទួលរងនូវអំពើហិង្សានៅក្នុងដៃរបស់កងទ័ពរុស្ស៊ីនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក