ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អូស្ត្រាលីដឹកជញ្ជូនសព្វាវុធបន្ថែមទៀតទៅអ៊ុយក្រែន

អន្តរជាតិ៖ រថពាសដែក Bushmaster ដំបូងគេដែលត្រូវដឹកជញ្ជូនទៅ ប្រទេសអ៊ុយក្រែននឹងចាកចេញពីប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រ ទី៨ ខែមេសា បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើសុំកាលពីសប្តាហ៍មុន។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បាននិយាយថារថពាសដែកចល័ត Bushmaster ចំនួន ២០គ្រឿង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនដើម្បីជួយក្នុងជម្លោះរបស់ពួកគេជាមួយរុស្ស៊ី។

សម្ភារៈយោធាទាំងនោះត្រូវបានយកដាក់លើយន្តហោះយោធា C-17 Globemaster ហើយ នៅមូលដ្ឋានទ័ពអាកាស Royal Australian ក្នុងទីក្រុង Ipswich កាលពីថ្ងៃសុក្រ ដោយរថពាសដែកនីមួយៗមានទង់ជាតិអ៊ុយក្រែនតូចមួយលាបលើផ្នែកខាងក្រៅនៃរថយន្ត។

នៅក្នុងសុន្ទរកថារបស់គាត់ទៅកាន់សភាអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskiy បានស្នើសុំជាពិសេសសម្រាប់រថពាសដែកនេះដើម្បីជួយក្នុងការប្រយុទ្ធរបស់ប្រទេសរបស់គាត់ប្រឆាំងនឹងរុស្ស៊ី។

លោក Dutton និងឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអូស្ត្រាលី លោក Vasyl Myroshnychenko បាននិយាយថា រថពាសដែក Bushmaster នឹងមានប្រយោជន៍សម្រាប់ការដឹកជញ្ជូនបុគ្គលិកយោធាឆ្លងកាត់តំបន់ដែលមានមីន។

រដ្ឋាភិបាលបាននិយាយថា ជំនួយផ្នែកយោធារបស់ប្រទេសអូស្ត្រាលីដល់អ៊ុយក្រែនបច្ចុប្បន្នមានប្រហែលជិត ២០០លានដុល្លារអូស្ត្រាលី ហើយវាក៏បានចែកចាយការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក