ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរខេត្តព្រះសីហនុនឹងពន្លឿនការដំឡើងរូបសំណាក់ «ព្រះថោងនាងនាគ» ឱ្យហើយមុនពិធីចូលឆ្នាំខ្មែរ

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុកំពុងរៀបចំដំឡើងរូបសំណាក់ «ព្រះថោងនាងនាគ» ដែលគ្រោងនឹងតំឡើងឱ្យហើយនៅមុនថ្ងៃទី១៤ ខែមេសា ចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង ប្រតិភូអមនាយករដ្ឋមន្ត្រីលោក ហ៊ុន ស៊ីថា និងអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានចុះពិនិត្យសកម្មភាពនៃការលើកដំឡើងរូបសំណាក «ព្រះថោងនាងនាគ» នៅរង្វង់មូលព្រះថោងនាងនាគស្ថិតនៅរង្វង់មូលភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំអភិ សេក ថ្ងៃឡើងស័កចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។

តាមក្រុមការងារជំនាញបច្ចេកទេសបានឱ្យដឹងថា រូបសំណាកនេះត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង និងអាចរួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខ។

រូបសំណាក «ព្រះថោងនាងនាគ» មានកម្ពស់ ២១ម៉ែត្រ ដែលរចនាបទស្ថាបត្យកម្មដោយខ្មែរ ត្រូវបានដឹកពីប្រទេសចិនមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រូបសំណាកនេះនឹងដាក់បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ បង្ហាញពីទម្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាងឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ។

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រានី ហ៊ុនសែន នឹងអញ្ជើញរៀបអភិសេករូបសំណាក់នេះដោយផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក