ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តំបន់សេដ្ឋកិច្ចពិសេសចំនួន២គាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា អាជ្ញាធរមីន បានហត្ថលេខានៃការយោគយល់គ្នាជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

ពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅក្រុងបាវិត តំណាងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group។

តំណាងក្រុមហ៊ុនទាំងពីរថា បំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា និងជ្រើសរើសយកខេត្តស្វាយរៀងជាអាទិភាព។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សុខសុវត្ថិភាពសម្រាប់ការវិនិយោគ ក៏ត្រូវមានការចូលរួមធានាពីការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ក្នុងគោលដៅបញ្ចប់ការគំរាមដោយសារគ្រាប់មីននៅកម្ពុជា។

លោកថា៖ «ប្រសិនបើយើងរួបរួមគ្នា ឆ្នាំ២០២៥ ខាងមុខ នឹងគ្មានវត្តមានគ្រាប់មីន និងគ្មានអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនបន្តទៀតនៅកម្ពុជា»។

គួររំលឹកដែរថា ក្រុមហ៊ុន MedTecs Group បានមកដាក់ការវិនិយោគនៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ ដោយចាប់ផ្តើមក្នុងឆ្នាំ២០០០ ដោយក្រុមហ៊ុន MedTecs នៅខេត្តកំពង់ចាម ផលិតនៅឧបករណ៍វេជ្ជសាស្រ្ត និងសម្លៀកបំពាក់ពេទ្យ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺសារ និងក្រោយមកទៀតប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបានធ្វើការវិនិយោគបន្ថែមបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្រុងបាវិត ដែលសម្ភោធក្រោមអធិតបីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៥ ហើយបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស មានកម្មករធ្វើការប្រមាណជាង ៣៥ ០០០នាក់ និងតំណាងឲ្យការនាំចេញប្រមាណ ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក