ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩តាមទីកម្សាន្តមួយចំនួនក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលទៅលេងបុណ្យភូមិនៅវត្តស្វាយអណ្ដែត អាចទទួលបានការចាក់វ៉ាក់សាំងដូសទី២ និងដូសជម្រុញ ពីក្រុមគ្រូពេទ្យនៅក្នុងបរិវេណវត្តបានដោយគ្រាន់តែភ្ជាប់កាតវ៉ាក់សាំងទៅជាមួយ។

គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាឯម និងជាគ្រូពេទ្យប្រចាំការនៅក្នុងពិធីបុណ្យភូមិនៅវត្តស្វាយអណ្ដែត លោក សរ សំអូ បានឲ្យដឹងថា គ្រូពេទ្យថ្នាក់ខេត្តបានរៀបចំក្រុមគ្រូពេទ្យមកប្រចាំការនៅក្នុងពិធីបុណ្យភូមិនេះ គឺជាគ្រូពេទ្យសង្គ្រោះបឋមសម្រាប់បង្ការហានិភ័យ និងធ្វើការសង្គ្រោះបឋមភ្លាមៗ នៅពេលដែលមានបញ្ហាផ្សេងៗកើតឡើងទៅលើអ្នកចូលរួមក៏ដូចជាក្រុមការងារនៅក្នុងអំឡុងពេលនៃការប្រារព្ធនៃកម្មវិធីនេះ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យថ្នាក់ខេត្តក៏បង្កើតឲ្យមានការរៀបចំការចាក់វ៉ាក់សាំងដូសទី២ និងដូសជម្រុញសម្រាប់អ្នកមកលេងបុណ្យភូមិនេះផងដែរ។

លោកយល់ឃើញថា ការឆ្លៀតយកឱកាសនេះក្នុងការចាក់វ៉ាក់សាំងគឺដើម្បីបង្កភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់ និងពិបាកក្នុងការស្វែងរកកន្លែងចាក់វ៉ាក់សាំង។

លោកបន្តថា៖ «វាជាឱកាសល្អដែរ ដែលអ្នកអត់ទាន់បានចាក់វ៉ាក់សាំង អ្នកខ្លះគាត់រកទីតាំងសម្រាប់ចាក់វ៉ាក់សាំងអត់ឃើញ ឬក៏អត់មានទីតាំងណាដែលគាត់ចង់ចាក់ អញ្ចឹងវាជាឱកាសមួយដែលគាត់អាចទទួលការចាក់វ៉ាក់សាំងដូសជម្រុញជូនដល់ពួកគាត់ នៅពេលដែលគាត់ចូលរួមមកកម្សាន្តនៅក្នុងកម្មវិធីបុណ្យភូមិនេះ»។

លោកបន្ថែមថា ប្រជាពលរដ្ឋដែលមកលេងអាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ និងដូសជំរុញបាន ដោយគ្រាន់តែភ្ជាប់នូវកាតវ៉ាក់សាំង ឬឯកសារផ្សេងៗអំពីការចាក់វ៉ាក់សាំងមកជាមួយ ហើយក្រុមគ្រួពេទ្យនឹងពិនិត្យមើលទៅលើកាលបរិច្ឆេទដែលបុគ្គលនោះអាចទទួលវ៉ាក់សាំងបាន។

សហស្ថាបនិកពិធីបុណ្យភូមិ កញ្ញា លម្អ ពេជ្រ បានឲ្យដឹងថា អ្នកមកចូលរួមពិធីបុណ្យភូមិត្រូវភ្ជាប់មកជាមួយនូវកាតចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់ជាមួយវិធានសុខាភិបាលមានការពាក់ម៉ាស់ វាស់កម្ដៅ និងលាងដៃជាមួយអាល់កុល។

ជាមួយគ្នានេះ កញ្ញាយល់ឃើញថាការយកឱកាសពិធីបុណ្យភូមិនេះ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគឺជាការផ្សព្វផ្សាយទៅដល់ពួកគាត់ឲ្យមកទទួលបានវ៉ាក់សាំងទាំងអស់គ្នា ដើម្បីធានាបានទាំងសុវត្ថិភាព និងសុខភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមពិធីបុណ្យភូមិ។

កញ្ញាបន្តថា៖ «បើគាត់ (ប្រជាពរដ្ឋ) ចង់មកចាក់ដូសទី៣អី គាត់អាចមកចាក់បានដោយគ្រាន់តែគាត់បង្ហាញកាតវ៉ាក់សាំង។ អញ្ចឹងយើងយកឱកាសពេលហ្នឹងដូចថាមកផ្សព្វផ្សាយពីរឿងសុខភាពហ្នឹងដែរទាក់ទងជាមួយនឹងបញ្ហាកូវីដហ្នឹង»។

គួរឲ្យដឹងដែរថា សម្រាប់ពិធីបុណ្យភូមិនៅក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដោយបានកំណត់យកទីតាំងវត្តស្វាយអណ្ដែត ដែលស្ថិតនៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាលសម្រាប់ប្រារព្ធកម្មវិធី។

ថ្លែងពីខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងសុខាភិបាលឱ្យបន្ថែមទៅតាំងចាក់វ៉ាក់សាំងនៅតាមទីកម្សាន្តនានា ដើម្បីសម្រួលដល់ពលរដ្ឋដែលធ្វើដំណើរកម្សាន្តអាចទទួលបានទាំងការកម្សាន្តនិងវ៉ាក់សាំងការពារក្នុងពេលជាមួយគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក