កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ពលរដ្ឋនិងពលករខ្មែរជាង ១៤ម៉ឺននាក់បានត្រលប់មកប្រទេសវិញអំឡុងមានការបិទខ្ទប់ក្នុងឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថាក្នុងឆ្នាំ២០២១ ក្នុងអំឡុងមានការបិទខ្ទប់ព្រំដែនប្រទេសជិតខាង ការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងពលករទេសន្តរប្រវេសន៍មានចំនួន ១៤០ ៦៦៤នាក់ ក្នុងនោះស្ត្រី ៦២ ១៨៤នាក់។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គ.ជ.ប.ជ លោកស្រី ជូ ប៊ុនអេង បានបន្តទៀតថា ដោយមានការបិទខ្ទប់ព្រំដែន ការបិទខ្ទប់តំបន់ ដែលមានហានិភ័យខ្ពស់ ហើយការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងពលករទេសន្តរប្រវេសន៍ក្នុងឆ្នាំ២០២០ ក៏មានចំនួនខ្ពស់ផងដែរពោលគឺជាង ១៣ម៉ឺននាក់។

ក្នុងកម្មវិធីនោះផងដែរ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នាដើម្បីបន្តរិះរកនូវវិធានការគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជាគ្មានអំពើជួញដូរមនុស្ស»។

គួរបញ្ជាក់ផងដែរថា បើតាម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា អំពើជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើងច្រើនបើធៀបនឹងឆ្នាំ២០២០ យើងបានរកឃើញមានចំនួន ៣៥៩ ករណីនៅឆ្នាំ២០២១ ចំណែកនៅឆ្នាំ២០២០ មានតែ ១៥៥ករណីប៉ុណ្ណោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក