ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលករចំណាកស្រុកចាប់ផ្ដើមត្រលប់មកស្រុកកំណើតវិញខណៈជិតដល់ថ្ងៃចូលឆ្នាំខ្មែរ

បាត់ដំបង៖ ចាប់ពីដើមខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់និងខុសច្បាប់សម្រុកនាំគ្នាវិលត្រឡប់មកស្រុកកំណើតវិញដោយភាគច្រើនឆ្លងតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនបានឲ្យដឹងថា ពលករខ្មែរដែលត្រឡប់មកស្រុកកំណើតនាព្រឹកនេះសរុបមានចំនួន ៤៥៥នាក់ ក្នុងនោះស្រី ១៨៦នាក់ និងក្មេង ៥៤នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់។

ដោយឡែកពលករចំនួន ១២នាក់ ស្រី ៣នាក់ កុមារ ១នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ហើយចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន ៤៤៣នាក់ ស្រី១៨៣នាក់ ក្មេង៥៤នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន២១នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ តាមទម្លាប់ពលរដ្ឋតែងត្រលប់ទៅស្រុកកំណើតជួបជុំក្រុមគ្រួសារសាច់ញាតិ និងធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានផ្សេងៗ ខណៈដែលរដ្ឋាភិបាលសម្រេចបើកឱ្យការប្រារព្ធពិធីបុណ្យជាតិនេះឡើងវិញ បន្ទាប់ពីបានអាក់ខាន២ឆ្នាំដោយសារវិបត្តិនៃជំងឹកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក