ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភីលីពីនស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយដល់វិស័យមីនរបស់ខ្លួនក្នុងតំបន់Bangsamoro

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជាលោកស្រី Amelita Aquino បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាបន្តកិច្ចសហប្រតិបត្តិការជួយដល់វិស័យមីននៅប្រទេសភីលីពីន ជាពិសេសក្នុងតំបន់ស្វយ័ត Bangsamoro ដែលទើបបញ្ចប់សង្គ្រាម និងសំបូរដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ការស្នើនេះធ្វើឡើងក្នុងពេលដែលលោកស្រី Amelita Aquino និងគណៈប្រតិភូសកម្មភាពមីនប្រទេសហ្វីលីពីន ដឹកនាំដោយសមាជិករដ្ឋសភានៃតំបន់ស្វយ័ត Bangsamoro (Muslim Mindanao)លោក Hussein Munoz ជួបជាមួយអនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

អស់រយៈពេល ៣០ឆ្នាំមកហើយដែលកម្ពុជាបានធ្វើសកម្មភាពក្នុងវិស័យសកម្មភាពមីន ដែលភាពជោគជ័យទាំងនេះបានមកពីការយកចិត្តទុកដាក់ និងការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលបានរួបរួមគ្នាដោះស្រាយក្នុងការផ្តល់ដីមានសុវត្ថិភាព និងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យដឹកនាំ និងរចនាសម្ព័ន្ធគ្រប់គ្រងរឹងមាំទាំងថ្នាក់ជាតិ និងថ្នាក់ជាតិរបស់រដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការ។

អនុប្រធានទី១ នៃអជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ៣០ឆ្នាំមកនេះកម្ពុជាបានទទួលនូវមេរៀនគ្រប់បែបយ៉ាង និងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងមានមហិច្ឆតាចូលរួមចែករំលែកជួយទៅដល់ប្រជាជន និងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលត្រូវការចាំបាច់នូវការងារបោសសម្អាតមីនផងដែរ។

កោះមីនដាណាវ នៃប្រទេសភីលីពីនមានប្រវត្តិសាស្ត្ររយៈពេល ៤សតវត្សនៃការតស៊ូរបស់ម៉ូរ៉ូប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលហ្វីលីពីនតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០។ ក្នុងឆ្នាំ២០១៤ ក្រុមរដ្ឋឥស្លាមចាប់ផ្ដើមមានឥទ្ធិពលនៅលើកោះនេះ ហើយនៅឆ្នាំ២០១៧ ក្រុមរដ្ឋឥស្លាមចាប់ផ្ដើមព័ទ្ធទីក្រុង Marawi ក្នុងខេត្ត Lanao Del Sur បានបង្កការប្រយុទ្ធរយៈពេលប្រាំខែជាមួយយោធាហ្វីលីពីន។

ក្នុងខែមីនា ឆ្នាំ២០១៩ រដ្ឋាភិបាលភីលីពីនបានបង្កើតតំបន់ស្វយ័ត Bangsamoro ក្នុង Muslim Mindanao (BARMM) គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយជម្លោះរវាងរដ្ឋាភិបាលហ្វីលីពីន និងក្រុមស្វែងរកស្វ័យភាពជាច្រើនក្នុងតំបន់ដែលស្វែងរកស្ថិរភាព និងសន្ដិភាពឡើងវិញ ខណៈសំណល់សង្គ្រាមនៅមិនទាន់បោសសម្អាតអស់នៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក