វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

HOT NEWS: ចិនការពារទំនាក់ទំនងជាមួយកម្ពុជាបន្ទាប់ពីមានការរិះគន់ពីសហរដ្ឋអាមេរិក

ប្រទេសចិនបានចេញមកការពារទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកម្ពុជា បន្ទាប់ពីមានការរិះគន់ពីសហរដ្ឋអាមេរិក។ បន្ទាប់ពីជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាល ពីថ្ងៃអង្គារកន្លងទៅនេះអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគួរតែមានគោលនយោបាយការបរទេសដែលមានតុល្យភាពជាងមុន ក្នុងផលប្រយោជន៍នៃទំនាក់ទំនងអាមេរិក-កម្ពុជា”។

ប៉ុន្តែថ្មីៗនេះក្រសួងការបរទេសចិន បានធ្វើការឆ្លើយតប ត្រឡប់ទៅវិញដោយបានប្រកាសថា ទំនាក់ទំនងរបស់ចិន ជាមួយប្រទេសកម្ពុជាបានរួមចំណែក “វិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់”។

បញ្ហារវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន គឺសំដៅដល់រឿងមូលដ្ឋានកងទ័ពជើងទឹករាម នៅក្រុងព្រះសីហនុ ដែលត្រូវបានកំពុងអភិវឌ្ឍឡើងវិញនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការអភិវឌ្ឍឡើងវិញនេះ គឺរដ្ឋាភិបាលចិនជាអ្នកជួយផ្តល់ការចំណាយ។

អង្គហេតុនោះបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនហាក់មានការសង្ស័យលើរាជរដ្ឋាភិបាលភ្នំពេញ ដែលបានអនុញ្ញាតឱ្យ ចិនសាងសង់មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួននៅក្បែរ ឈូងសមុទ្រថៃ ដែលប្រការនេះបានធ្វើឱ្យកម្ពុជាបានបដិសេធម្តងហើយម្តងទៀត។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ប្រទេសកម្ពុជាស្វាគមន៍រាល់ការវិនិយោគពីគ្រប់ប្រទេស ហើយកំពង់ផែរាម និងមូលដ្ឋានកងទ័ពជើងទឹក គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពជាយ៉ាងតឹងរឹង។ សម្ដេចតេជោធ្លាប់មានប្រសាសន៍ទៀតថា គ្រប់បណ្ដាលប្រទេសទាំងអស់នៅលើពិភពលោក ត្រូវបានស្វាគមន៍ក្នុងការប្រើមូលដ្ឋានទ័ពអាកាសរាម ទាំងទំនាក់ទំនងកំពង់ផែ ឬការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា។

សម្តេចតេជោធ្លាប់បានបញ្ជាក់ទៀតថា កម្ពុជាយល់ព្រម លើសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើសុំអនុញ្ញាតឱ្យ អនុព័ន្ធយោធារបស់ខ្លួនម្នាក់ទៅទស្សនាមូលដ្ឋានទ័ពរាមក្នុងបេសកកម្មស្វែងរកការពិត។ នៅរងចាំតែកាលបរិច្ឆេទដែលត្រូវកំណត់ប៉ុណ្ណោះសម្រាប់ដំណើរទស្សនកិច្ចលើកទីពីរបែបនេះក្នុងរយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងការរិះគន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រទេសចិនបាននិយាយថា ខ្លួនរីករាយនឹង “មិត្តភាពជាប្រពៃណី” ជាមួយប្រទេសកម្ពុជាហើយប្រទេសទាំងពីរគឺជា “ដៃគូយុទ្ធសាស្ត្រនិងសហប្រតិបត្តិការដ៏ទូលំទូលាយ” ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បាននិយាយថា “ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗគ្នា ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរនិងបានរួមចំណែកជា “វិជ្ជមានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់”៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក