ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបោះឆ្នោត «អនុប្បវាទ» ក្នុងកិច្ចប្រជុំព្យូររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិ

UN៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៥៨ទៀតដែលបោះឆ្នោត «អនុប្បវាទ» ក្នុងកិច្ចប្រជុំព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ខណៈប្រទេស ៩៣បោះឆ្នោតឱ្យដកចេញ ២៤ប្រឆាំង។

ការបោះឆ្នោតអនុប្បវាទ មានគឺមានជាការបោះឆ្នោតដែលបង្ហាញឆន្ទៈនៅស្ងៀមមិនគាំទ្រ ឬប្រឆាំងចំពោះសេចក្ដីសម្រេច។

ក្នុងតំបន់អាស៊ានមិនមែនតែប្រទេសកម្ពុជាមួយទេដែលបោះឆ្នោតអនុប្បវាទគឺមានប្រទេស ៦ផ្សេងទៀតដែលបោះឆ្នោតបែបនេះដូចគ្នា ខណៈប្រទេសវៀតណាម និងឡាវ បោះឆ្នោតប្រឆាំង ហើយភីលីពីន និងមីយ៉ាន់ម៉ា គាំទ្រឱ្យដករុស្ស៊ីចេញ។

EAC News មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បាននៅឡើយទេ។

មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា បានព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍នៃ «ការរំលោភបំពាន និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ» យ៉ាងធ្ងន់ធ្ងរក្នុងប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូប្រកាសចេញពីក្រុមប្រឹក្សានេះមុនការបោះឆ្នោត។

ថ្លែងបន្ទាប់ពីការបោះឆ្នោត ឯកអគ្គរដ្ឋទូតរងអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Gennady Kuzmin បានពណ៌នាចំណាត់ការនេះថាជា «មិនស្របច្បាប់ និងមានលក្ខណៈនយោបាយ» ដោយរុស្ស៊ីបានសម្រេចចិត្តចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សទាំងស្រុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក