ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងធ្វើឱ្យ កំណើនសេដ្ឋកិច្ចប្រទេសនៅអាស៊ីនឹងមានសភាពយឺតក្នុងឆ្នាំ២០២២

អន្តរជាតិ៖ កំណើនសេដ្ឋកិច្ចប្រទេសអាស៊ីទំនងជានឹងយឺតជាងការរំពឹងទុក នេះបើតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឱ្យដឹងកាលពីថ្ងៃពុធ។ ADB លើកឡើងថាដោយសារសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងបង្អាក់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ក្នុងរបាយការណ៍មួយ ADB ថាសេដ្ឋកិច្ចរួមបញ្ចូលគ្នារបស់ប្លុកនេះដែលរួមមានប្រទេសចិន និងឥណ្ឌា ត្រូវបានព្យាករណ៍ថានឹងកើន ៥,២% នៅឆ្នាំនេះ ធ្លាក់ចុះបន្តិចពីការព្យាករណ៍ ៥,៣% នៅក្នុងខែធ្នូ និងទាបជាងយ៉ាងខ្លាំងធៀបនឹងកំណើន ៦.៩% កាលពីឆ្នាំមុន។

សម្រាប់ឆ្នាំ២០២៣ តំបន់អាស៊ីត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៣% ។

ADB បាននិយាយនៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួនថា៖ «ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានរំខានយ៉ាងខ្លាំងនូវទស្សនវិស័យសម្រាប់ការអភិវឌ្ឍអាស៊ីដែលនៅតែកំពុងប្រឈមនឹងជំងឺកូវីដ-១៩»។

ទីភ្នាក់ងារនេះបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនប្រហែលជានឹងកើនឡើង ៥% នៅឆ្នាំនេះ ពោលគឺយឺតជាងការព្យាករណ៍នៅខែធ្នូ ។

ឥឡូវនេះ ADB មើលឃើញថា អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ កើនឡើង ៤,៧% និង ៤,៩% រៀងគ្នា ជំនួសឱ្យ ៥% និង ៥,១%៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក