ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនព្រមានអាមេរិកជុំវិញគម្រោងប្រធានសភាអាមេរិកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់

អន្តរជាតិ៖ ប្រទេសចិនព្រមាននៅថ្ងៃនេះថាខ្លួននឹងចាត់វិធានការខ្លាំងក្លា ប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ហើយបាននិយាយថា ដំណើរទស្សនកិច្ចបែបនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងចិន-អាមេរិក បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយដែលលោកស្រីនឹងទៅនៅសប្តាហ៍ក្រោយ។

ប្រទេសចិនបានចាត់ទុកតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួនរបស់ខ្លួន ហើយប្រធានបទនេះគឺជាប្រភពនៃជម្លោះ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ជាពិសេសការផ្តល់ការគាំទ្រផ្នែកយោធា និងនយោបាយដ៏រឹងមាំរបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះ។

ដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានមិនត្រូវបានបញ្ជាក់ដោយការិយាល័យរបស់លោកស្រី Pelosi ឬរដ្ឋាភិបាលតៃវ៉ាន់នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុន និងតៃវ៉ាន់មួយចំនួនបានរាយការណ៍ថា វានឹងធ្វើឡើងបន្ទាប់ពីលោកស្រីទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងប៉េកាំងបានប្រឆាំងដាច់ខាតគ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ហើយទីក្រុងវ៉ាស៊ីនតោនគួរតែលុបចោលការធ្វើដំណើរនេះ។

លោកបានបន្ថែមថា៖ «ប្រសិនបើសហរដ្ឋអាមេរិធ្វើរឿងនេះមែន ប្រទេសចិននឹងចាត់វិធានការខ្លាំងក្លាក្នុងការឆ្លើយតបដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។

គួររំលឹកដែរថា លើកចុងក្រោយដែលសមាជិកសភាអាមេរិកទៅទស្សនកិច្ចកោះតៃវ៉ាន់គឺនៅឆ្នាំ១៩៩៧ នៅពេលដែលលោក Newt Gingrich បានជួបជាមួយប្រធានាធិបតី Lee Teng-hui នាពេលនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក