ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បេសកម្ម ៣២ឆ្នាំនៅកម្ពុជា អង្គការ HALO Trust បានបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៥២ម៉ឺនគ្រាប់

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩១ ដល់បច្ចុប្បន្ន អង្គការ HALO Trust Cambodia បានបោសសម្អាតលើផ្ទៃដីរងប៉ះពាល់ដោយសារមីន និងយុទ្ធភ័ណ្ឌទាន់ផ្ទុះប្រមាណ ៤២៥គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៥២៧ ០០០គ្រាប់ ព្រមទាំងបានផ្តល់ដីមានសុវត្ថិភាពដល់ប្រជាពលរដ្ឋជាង ១លាននាក់។

ការឱ្យដឹងនេះក្នុងពេលដែលប្រធានអង្គការ HALO Trust (ថ្មី) ប្រចាំនៅកម្ពុជា លោក Miles Hawthorn និងលោក Lasha Lomidze អតីតប្រធានអង្គការ HALO Trust ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ជាមួយអនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអាជ្ញាធរមីន នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ។

ប្រធានអង្គការ HALO Trust ចប់អាណត្តិនៅកម្ពុជាលោក Lasha Lomidze បានថ្លែងអំណរគុណចំពោះអាជ្ញាធរមីនដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់អង្គការ HALO Trust សម្រាប់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលលោកបានចាត់ទុកថាគឺជាកិច្ចសហប្រតិបត្តិការលេចធ្លោមួយក្នុងវិស័យមីនរបស់អង្គការ HALO Trust។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារបស់អង្គការ HALO Trust ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកបានបន្តទៀតថា៖ «អង្គការ HALO Trust បានចូលរួមចែករំលែកយ៉ាងច្រើននូវបទពិសោធន៍ ការតាំងចិត្ត ទស្សនវិស័យ និងការណែនាំបច្ចេកទេសដល់ការងាររៀបចំនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ការធ្វើឲ្យប្រសើរវិស័យសកម្មភាពមីននៅកម្ពុជា»។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការតាំងចិត្តក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ និងបានអំពាវនាវឲ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងសប្បុរសជន ក៏ដូចជាវិស័យឯកជនផងដែរ។

គួរឱ្យដឹងផងដែរថាអង្គការ HALO Trust Cambodia បានទទួលការគាំទ្រពីការិយាល័យ PM/WRA របស់សហរដ្ឋអាមេរិក, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) ជំនួយប្រទេសអៀរឡង់ និងការិយាល័យ Foreign Commonwealth and Development Office (FCDO) របស់ចក្រភពអង់គ្លេស។

សម្រាប់ឆ្នាំ២០២២ នេះ HALO Trust Cambodia បានទទួលមូលនិធិចំនួនជាង ៥,៣លានដុល្លារអាមេរិកសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក