ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឡានដែល «ឡើងម៉ូដែល» ដោយគ្មានការអនុញ្ញាតនឹងមិនឱ្យចូលត្រួតពិនិត្យ (ឆៀក) ឬចេញស្លាកលេខឱ្យនោះទេ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចមិនអនុញ្ញាតឱ្យរថយន្តដែលកែច្នៃ «ឡើងម៉ូដែល» ដែលគ្មានកាអនុញ្ញាតពីក្រសួងអាចចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់ម្ចាស់យានជំនិះឡើយ ដោយថាការតម្លើងស៊េរីទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យានយន្ត។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ក្រសួងសាធារណការបានបញ្ជាក់ថា ក្រសួងបានសង្កេតឃើញថារថយន្តគ្រួសារមួយចំនួនបានកែច្នៃដំឡើងម៉ូដែលដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការការអនុញ្ញាតពីក្រសួងដែលបណ្ដាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឱ្យប្រែប្រួលអត្ដសញ្ញាណសម្គាល់របស់រថយន្តដែលផ្ទុយទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។

ក្រសួងសាធារណការបញ្ជាក់ថា៖ «អាស្រ័យហេតុនេះក្រសួងសម្រេចមិនអនុញ្ញាតដល់រយន្តដែលកែច្នៃដំឡើងម៉ូដែលដែលគ្មានការអនុញ្ញាតពីក្រសួងគឺមិនអនុញ្ញាតឱ្យចូលពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់និងបំពាក់ផ្លាក់លេខសម្គាល់យានជំនិះឡើយ»។

លើសពីនេះយានដ្ឋានកែច្នៃដំឡើងរថយន្តដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក