ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជារកឃើញជនបរទេសជាង២ពាន់នាក់ដែលស្នាក់នៅនិងធ្វើការខុសច្បាប់នៅកម្ពុជាកាលពីឆ្នាំ២០២១

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១ មានជនបរទេសចំនួន ២ ៧៤៩នាក់បានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះភាគច្រើនជាជនជាតិថៃមានចំនួន ២ ៦៣៦នាក់ ចំណែកជនជាតិវៀតណាមមាន ៤៤នាក់ និងជនជាតិចិនមាន ៣១នាក់ រួមនឹងជនជាតិផ្សេងៗទៀតសរុប ១១សញ្ជាតិ។

នេះបើតាមរបាយការណ៍របស់ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ លោក ពុំ វិទ្យា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

របាយការណ៍បានឲ្យដឹងទៀតថា ជនបរទេសទាំង ២ ៧៤៩នាក់នោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង មណ្ឌលគិរី។

របាយការណ៍ដដែល ក៏បង្ហាញពីការរកឃើញករណីជនបរទេសលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាផងដែរ ដោយក្នុងឆ្នាំ២០២១ សមត្ថកិច្ចរកឃើញជនបរទេស ១ ០២៣នាក់ ក្នុងនោះជនជាតិថៃ ៥៧៨នាក់ ជនជាតិវៀតណាម ៣០៥នាក់ ជនជាតិចិន ១៣៣នាក់ និងជនជាតិដទៃទៀត សរុបមាន ៧សញ្ជាតិ។

ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាបានបណ្តេញជនបរទេសសរុប ៣ ៥៩៤នាក់ (៤៣សញ្ជាតិ) ដែលបានប្រព្រឹត្តិបទល្មើសផ្សេងៗនៅកម្ពុជាដោយក្នុងនោះជនជាតិដែលច្រើនជាងគេគឺថៃ ចិន និង វៀតណាម។

លោក ពុំ វិទ្យា ក៏បានឲ្យដឹងដែរថា ទោះបីសមត្ថកិច្ចបានពង្រឹងវិធានការ លើកកម្ពស់ការត្រួតពិនិត្យ ផ្តល់ទិដ្ឋាការចូល និងផ្តល់ការអនុញ្ញាតបន្តការស្នាក់នៅ ជាមួយការត្រួតពិនិត្យ ការធ្វើដំណើរចូលតាមច្រកទ្វារយ៉ាងហ្មត់ចត់ក៏ដោយ ក៏នៅតែលេចឡើងគួរឲ្យកត់សម្គាល់ នូវការលួចជ្រៀតចូលដោយខុសច្បាប់ ការស្នាក់នៅគ្មានលិខិតឆ្លងដែន ស្នាក់នៅហួសពេលកំណត់ ព្រមទាំងធ្វើសកម្មភាពល្មើសច្បាប់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក