អ៉ីតាលី៖ ជញ្ជាំងផ្ទះវីឡាដែលជាកម្មសិទ្ធិរបស់ពិធីករទូរទស្សន៍រដ្ឋរុស្ស៊ី Vladimir Soloviev នៅភាគខាងជើងប្រទេសអ៉ីតាលី ត្រូវបានបំផ្លិចបំផ្លាញ និងលាបពណ៌ដោយពាក្យថា «ឃាតករ» និង «គ្មានសង្គ្រាម»។ ថ្នាំលាបពណ៌ក្រហមក៏ត្រូវបានចាក់ចូលក្នុងអាងហែលទឹករបស់គាត់ដែរ។
ផ្ទះទីពីររបស់គាត់នៅក្បែរបឹង ក៏ត្រូវបានគេដុតបំផ្លាញផងដែរ។
ផ្ទះទាំងនោះមានតម្លៃសរុប ៨លានអឺរ៉ូ (៨,៧លានដុល្លារ) ដែលជាកម្មសិទ្ធិរបស់ Soloviev នៅក្នុងប្រទេសអ៉ីតាលី ដែលត្រូវបានរឹបអូស បន្ទាប់ពីសហភាពអឺរ៉ុបបានចេញផ្សាយបញ្ជីឈ្មោះមនុស្សដែលត្រូវបានទទួលទណ្ឌកម្មបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន៕